បាល់ទាត់អន្តរជាតិ
Wolves បើកការពិភាក្សាជាមួយ Burnley ពាក់ព័ន្ធនឹងការផ្ទេរខ្សែការពារ Nathan Collins
ក្លឹបចចកខ្មៅ Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបើកការពិភាក្សាជាមួយក្លឹប Burnley ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្ដាលសញ្ជាតិអៀរឡង់ Nathan Collins (នេះបើយោងតាមការអះអាងរបស់គេហទំព័រ 90min.com)។
ដោយឡែកគ្រូបង្វឹករបស់ក្លឹប Wolves លោក Bruno Lage កំពុងសម្លឹងមើលការនាំយកកីឡាករចំណូលថ្មី ដើម្បីពង្រឹងនៅតំបន់ការពាររបស់គាត់ បន្ទាប់ពីខ្សែការពារ Romain Saiss បានចាកចេញទៅចូលរួមជាមួយ Besiktas កាលពីដើមរដូវក្តៅនេះ ហើយ Collins គឺជាខ្សែការពារមួយរូបដែលសាកសមនឹងអ្វីដែលពួកគេត្រូវការ។
ដោយឡែក Burnley ទើបតែបានចុះហត្ថលេខាលើ Nathan Collins កាលពីរដូវក្តៅឆ្នាំមុនតែប៉ុណ្ណោះ ដោយចំណាយប្រាក់ផ្ទេរ 12 លានផោន ដែលនាំយកមកពី Stoke City។ ប៉ុន្តែឥឡូវនេះគាត់អាចនឹងចាកចេញពី Burnley ប្រសិនបើកិច្ចព្រមព្រៀងផ្ទេរជាមួយ Wolves កើតឡើងមែន។
Nathan Collins ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ ទៅក្លឹបជាច្រើននៅរដូវក្តៅនេះ រួមទាំង Manchester United ផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ Wolves ត្រូវបានគេគិតថា ជាក្លឹបដែលមានអាទិភាពខ្ពស់ជាងគេក្នុងការនាំយកខ្សែការពារវ័យ 21 ឆ្នាំរូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!