បាល់ទាត់អន្តរជាតិ
Ajax ដំឡើងថ្លៃផ្ទេរ Antony & Lisandro Martinez ដល់ 140 លានអឺរ៉ូ
ក្លឹបយក្សនៅហូឡង់ AFC Ajax បានដំឡើងតម្លៃផ្ទេរ ទៅលើកីឡាករឆ្នើមពីររូបរបស់គេ ដែលស្ថិតក្នុងគោលដៅនៃការចង់បានរបស់ក្លឹប Manchester United ដោយមានខ្សែការពារ Lisandro Martinez និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Antony។
Manchester United បានដាក់សំណើរចំនួនពីរដំណាលគ្នា សម្រាប់ខ្សែការពារកណ្ដាល និងខ្សែប្រយុទ្ធស្លាបស្ដាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយតម្លៃផ្ទេរដែល Ajax ទាមទារ ចង់បានពីក្លឹបបិសាចក្រហមនោះ កាន់តែស្ថិតក្នុងការពិចារណាបន្ថែមទៀត ដោយវាមានចំនួនរហូតដល់ 140 លានអឺរ៉ូ។
យ៉ាងណារបាយការណ៍ផ្សេងមួយទៀតបានលើកឡើងថា ក្លឹបបិសាចក្រហមអាចនឹងបង្វែរការចុះហត្ថលេខាមករក ខ្សែការពារ Pau Torres របស់ Villarreal វិញ ប្រសិនបើមិនអាចយក Lisandro Martinez បានទេនោះ ហើយតម្លៃផ្ទេររបស់ Pau Torres ក៏ទាបជាងដែរ គឺប្រហែលជា 45 លានផោនប៉ុណ្ណោះ។
ប្រភព: 90 Min