បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Raphinha
កាលពីម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសថា ពួកគេបានសម្រេចចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Raphinha ពីក្លឹប Leeds United បានសម្រេចហើយ ដោយរង់ចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ។
Raphinha ចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយក្លឹប Barcelona ដោយកុងត្រានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027។
Barcelona កំពុងព្យាយាមពង្រឹងឲ្យកាន់តែខ្លាំងបន្ថែមទៀត នៅតំបន់ប្រយុទ្ធរបស់ពួកគេ ដោយបានចុះហត្ថលេខាលើ Raphinha ក្នុងតម្លៃផ្ទេរប្រហែលជា 58 លានអឺរ៉ូ។ ក្លឹបយក្សកាតាឡាន់មួយនេះ តែងតែមានចំណូលចិត្ត ក្នុងការនាំយកកីឡាករសញ្ជាតិប្រេស៊ីលមកចូលរួមជាមួយពួកគេ ដោយកាលពីមុនក្លឹបធ្លាប់ទទួលបានជោគជ័យជាមួយ Ronaldinho និង Neymar Jr។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង