បាល់ទាត់អន្តរជាតិ
Barcelona បង្ខំ Frenkie de Jong ឲ្យយល់ព្រមផ្ទេរទៅបិសាចក្រហម
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងព្យាយាមយ៉ាងសកម្មក្នុងការបង្ខំឲ្យ Frenkie de Jong ចេញពីក្លឹប ដោយពួកគេបានពេញចិត្តនឹងការផ្ដល់តម្លៃផ្ទេរដ៏ច្រើនពីក្លឹបបិសាចក្រហម Manchester United រួចហើយ។
របាយការណ៍ពីគេហទំព័រ 90min.com បានរាយការណ៍ថា Barcelona បានទទួលយកការដេញថ្លៃពីក្លឹបបិសាចក្រហម Manchester United កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាមួយនឹងទឹកប្រាក់ 75 លានអឺរ៉ូ និងមានលក្ខខណ្ឌរួមបញ្ចូលបន្ថែមផ្សេងទៀត ដែលតម្លៃសរុបអាចនឹងឈានដល់ 85 លានអឺរ៉ូ។
ជាមួយនឹងអ្វីដែលក្លឹបទាំងពីរបានព្រមព្រៀងគ្នារួចហើយនោះ ឧបសគ្គដែលមិនអាចផ្ទេរបានគឺ De Jong នេះផ្ទាល់តែម្ដង ដោយគាត់មិនចង់លេងឲ្យក្លឹបបិសាចក្រហមឡើយ និងចង់ទទួលបានឱកាសក្នុងការលេងពានធំៗដូចជាពាន UEFA Champions League ជាមួយក្លឹបអ្នកមានបុណ្យ Barcelona។
យ៉ាងណា គ្រប់យ៉ាងត្រូវបានគេសន្មត់ថា Frenkie de Jong នឹងមិនអាចប្រកែកបន្តទៀតបានទេ ខណៈដែលក្លឹប Barcelona ក៏បានត្រៀមនឹងប្ដូរលេខអាវរបស់ Ferran Torres គឺលេខ 21 ដែល De Jong ពាក់ពីមុន។ Ferran Torres គឺជាកីឡាករដែលពេញចិត្តនឹងលេខ 21 ដូច De Jong ដែរ សូម្បីតែនៅក្លឹបចាស់ Manchester City ក៏គាត់ប្រើប្រាស់លេខនេះដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Jeremie Frimpong មានភាគរយខ្ពស់ ក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅនេះ!!!