បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបបិសាចក្រហម ប្រកាសពីការផ្ទេរខ្សែការពារ Lisandro Martinez
កាលពីម្សិលមិញនេះ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ពីកិច្ចព្រមព្រៀងនាំយកកីឡាករចំណូលថ្មីរបស់ខ្លួន Lisandro Martinez ពីក្លឹប AFC Ajax។ តម្លៃផ្ទេរដែល Manchester United បានចំណាយសម្រាប់កីឡាកររូបនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា ប្រហែលជា 57.37 លានអឺរ៉ូ។
កីឡាករវ័យ 24 ឆ្នាំ Lisandro Martinez ដែលក្លឹបបិសាចក្រហមចំណាយលុយផ្ទេរមករូបនេះ គឺជាខ្សែការពារម្នាក់ដែលមានទេពកោសល្យ និងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹប។ លើសពីនេះទៅទៀត Lisandro Martinez ក៏ជាមិត្តរួមក្រុមជម្រើសជាតិជាមួយនឹង Lionel Messi ផងដែរ ហើយធ្លាប់បានលើកពាន Copa America ជាមួយគ្នានៅឆ្នាំ 2021។
កីឡាករអាហ្សង់ទីនរូបនេះ គឺជាកីឡាករទី 3 ដែលលោក Erik ten Hag បានទិញមក។ ទីមួយ Tyrell Malacia និងទីពីរគឺ Christian Eriksen។
យ៉ាងណាមិញ Martinez ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបកាំភ្លើងធំ Arsenal មុនពេលផ្ទេរមកជាផ្លូវការណ៍មកបិសាចក្រហម។ ដោយឡែករបាយការណ៍មួយបានលើកឡើងថា ខ្សែការពាររូបនេះ បានបដិសេធភ្លាមៗលើសំណើររបស់ Arsenal និងសម្រេចចិត្តដើរតាមអតីតគ្រូបង្វឹករបស់ខ្លួននៅ Ajax គឺលោក Erik ten Hag។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!