បាល់ទាត់អន្តរជាតិ
Man United បញ្ជាក់ពីពេលវេលានៃការអវត្តមានរបស់ខ្សែការពារ Lisandro Martinez
ក្លឹបបិសាចក្រហម Manchester United បានបង្ហាញឲ្យដឹងថា ខ្សែការពារ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ 8 សប្តាហ៍ដោយសាររបួសជង្គង់ដែលបានកើតឡើងពេលប្រកួតជាមួយនឹងក្លឹបញញួរធំ West Ham United កាលពីប៉ុន្មានថ្ងៃមុន។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវផ្លាស់ប្តូរចេញនៅនាទីទី 71 ក្នុងជ័យជម្នះដែលបិសាចក្រហមបានយកឈ្នះ 3-0 ទៅលើ West Ham United។ ខ្សែការពារកណ្ដាល Lisandro Martinez បានរងរបួសជង្គង់ ហើយគ្រូបង្វឹករបស់បិសាចក្រហមលោក Erik ten Hag បានសារភាពបន្ទាប់ពីការប្រកួតថា គាត់មានការព្រួយបារម្ភខ្លាំងលើរឿងនេះ ស្របពេលដែលក្រុមកំពុងខ្វះខាតសមាសភាពខ្សែការពារ។
ទោះជាយ៉ាងណាក៏ដោយថ្ងៃនេះ Man United បានបញ្ជាក់ថា ខ្សែការពារកណ្តាលរបស់ខ្លួន Lisandro Martinez បានរងរបួសជង្គង់ ដែលនឹងធ្វើឲ្យគេមិនអាចចូលលេងបានយ៉ាងហោចណាស់ 8 សប្តាហ៍។ ដំបូងឡើយក្លឹបមានការព្រួយបារម្ភថា Martinez អាចនឹងមានបញ្ហាប៉ះពាល់ដល់ផ្នែក ACL របស់គាត់ ដែលនឹងនាំឲ្យមានការវះកាត់ និងការព្យាបាលរយៈពេលយូរ ប៉ុន្តែអ្វីៗហាក់ធូរស្រាលជាងការគិតទុក ហើយគាត់នឹងត្រឡប់មកទីលានវិញមុនចប់រដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!