បាល់ទាត់អន្តរជាតិ
West Ham ត្រៀមចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Armando Broja របស់ក្លឹបតោខៀវ Chelsea
កាលពីពេលថ្មីៗនេះ មានរបាយការណ៍ច្បាស់ការមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបញញួរធំ West Ham ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបតោខៀវ Chelsea ហើយ សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Armando Broja។
ដោយឡែកកីឡាករវ័យ 20 ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរបស់ក្លឹបតោខៀវ Chelsea ទល់នឹង Club America នៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះទេ ហើយត្រូវបានគេសន្និដ្ឋានថា គាត់កំពុងដំណើរការពិភាក្សាការផ្ទេរទៅក្លឹបថ្មី។
មានក្លឹបផ្សេងៗជាច្រើនចង់បាន Broja ដូចជា Everton, Newcastle និង Southampton ប៉ុន្តែក្លឹប West Ham គឺជាក្លឹបដែលមានភាគរយខ្ពស់បំផុត ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាល់បានីរូបនេះ ហើយសាមីខ្លួនរបស់កីឡាករផ្ទាល់ក៏ពេញចិត្តនឹងការផ្ទេរទៅ West Ham ផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចព្រមព្រៀងផ្ទេរផ្ដាច់កុងត្រានេះ ត្រូវបានគេបង្ហើបឲ្យដឹងថា នឹងមានតម្លៃ 25 លានផោន បូករួមជាមួយនឹងការបន្ថែមផ្សេងៗទៀតដែលក្លឹបទាំងពីរបានដាក់លក្ខខណ្ឌចំពោះគ្នា។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ1 day ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS