បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប្រកាសពីខ្សែការពារស្លាប Djed Spence
កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសពីការចុះហត្ថលេខាលើកីឡាករចំណូលថ្មីរបស់ខ្លួន Djed Spence ដែលផ្ទេរពីក្លឹប Middlesbrough។ ក្លឹបមាន់ខ្នាយមាស បានផ្ដល់កុងត្រារយៈពេល 5 ឆ្នាំ ជាមួយ Djed Spence។
ក្លឹបមាន់ខ្នាយមាស បានបញ្ចប់នូវពាក្យចចាមអារ៉ាមដែលអូសបន្លាយរយៈពេលយូរ ពាក់ព័ន្ធនឹងការផ្ទេរខ្សែការពារ Djed Spence រូបនេះ តាំងពីខែមករាមក។
Spence បានក្លាយជាកីឡាករទី 6 របស់ក្លឹបមាន់ខ្នាយមាស Tottenham នៅរដូវក្តៅនេះ និងជាកីឡាករដែលត្រូវបានក្លឹបនាំយកមកសម្រាប់ការប្រជែងពានក្នុងស្រុក និងការប្រជែងនៅក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។
ដោយឡែក កាលពីរដូវកាលមុន Spence បានចំណាយពេលពេញមួយរដូវកាល 2021/22 ក្នុងការខ្ចីជើងទៅ Nottingham Forest ហើយបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់ពួកគេឲ្យឡើងមកលេងនៅក្របខណ្ឌ Premier League វិញ តាមរយៈការប្រកួតវគ្គ Play-off របស់ Championship។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip