បាល់ទាត់អន្តរជាតិ
Ajax ចុះហត្ថលេខាផ្ទេរខ្សែការពារចំណូលថ្មីរបស់ក្លឹប Rangers មកជំនួសកន្លែងរបស់ Lisandro Martinez
កាលពីម្សិលមិញនេះ ក្លឹប Ajax បានប្រកាសជាផ្លូវការណ៍ ដែលបញ្ជាក់ពីការមកដល់របស់ខ្សែការពារចំណូលថ្មី Calvin Bassey ដែលផ្ទេរពីក្រុម Rangers ក្នុងកិច្ចព្រមព្រៀងកុងត្រារយៈពេល 5 ឆ្នាំ។
ដោយឡែក Calvin Bassey បានចូលរួមជាមួយក្លឹប AFC Ajax ជាមួយនឹងតម្លៃផ្ទេរ 22.5 លានផោន។ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានក្លឹបចុះហត្ថលេខាដើម្បីមកជំនួសកន្លែងរបស់ខ្សែការពារ Lisandro Martinez ដែលបានចាកចេញទៅ Manchester United កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ Calvin Bassey ក៏ជាកីឡាករដែលមានសមត្ថភាពស្រដៀងនឹង Lisandro Martinez ដែរ ដោយគាត់ជាខ្សែការពារឆ្វេង ដែលអាចលេងបានទាំងនៅតំបន់ការពារកណ្តាលផងដែរ។ លើសពីនេះទៅទៀត ខ្សែការពាររូបនេះក៏ជាចំណែកមួយដ៏សំខាន់ដែលជួយឲ្យក្លឹប Rangers ឲ្យមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុនថែមទៀតផង។
ជាមួយនឹងតម្លៃផ្ទេរ 22.5 លានផោន របស់កីឡាកររូបនេះ បានធ្វើឲ្យគាត់ក្លាយជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតទី 2 នៅលីគកំពូលនៃប្រទេសហូឡង់ បន្ទាប់ពី Steven Bergwijn ដែលផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ 26 លានផោនកាលពីដើមរដូវក្តៅនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់