បាល់ទាត់អន្តរជាតិ
Calvin Bassey បង្ហើបថា គាត់តែងតែចាត់ទុក Harry Maguire ជានិមិត្តរូបរបស់ខ្លួន
កីឡាករ Calvin Bassey ដែលធ្លាប់បានឆ្លងកាត់ការបណ្ដុះបណ្ដាលជាមួយឈុតយុវជនរបស់ក្លឹប Leicester City បានបង្ហើបឲ្យដឹងថា គាត់តែងតែសម្លឹងមើលពីទម្រង់លេងរបស់ Harry Maguire និងបានចាត់ទុកកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ជាចំណុចមួយដែលធ្វើឲ្យទម្រង់លេងរបស់គាត់រីកចម្រើន។
យ៉ាងណាមិញ Harry Maguire គឺជាខ្សែការពារមួយរូបដែលមានទម្រង់លេងដ៏អស្ចារ្យពេលគាត់លេងនៅ Leicester City ហើយក្រោយមកគាត់បានផ្ទេរមកកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងឆ្នាំ 2018 ជាមួយនឹងតម្លៃខ្លួនបំបែកកំណត់ត្រាផ្ទេរដ៏ច្រើនបំផុតក្នុងចំណោមខ្សែការពារនានាលើពិភពលោក។
ដោយឡែកសម្រាប់ Calvin Bassey គាត់មិនដែលបង្ហាញខ្លួនឲ្យក្លឹប Leicester City នោះទេ ប៉ុន្តែបានក្លាយជាខ្សែការពារម្នាក់ដ៏ល្អពេលចាកចេញទៅលេងឲ្យក្លឹប Rangers និង Ajax មុនពេលផ្លាស់មកចូលរួមជាមួយក្លឹប Fulham នៅរដូវក្តៅនេះ។ ថ្លែងបន្ទាប់ពីចាញ់ Manchester United 1-0 កាលពីចុងសប្តាហ៍មុន ខ្សែការពាររបស់ក្លឹប Fulham រូបនេះបាននិយាយសរសើរដល់ Maguire ថា៖ “គាត់ (Harry Maguire) គឺជាអ្នកបំផុសគំនិតរបស់ខ្ញុំ គាត់ពិតជាអស្ចារ្យមិនគួរឲ្យជឿ ពេលនៅ Leicester City និងនៅតែល្អពេលនេះ។ សម្រាប់អ្វីដែលគាត់បានធ្វើសម្រាប់ Leicester គឺជារឿងដ៏ល្អបំផុត”។
ប្រភព: Pulsesports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS