បាល់ទាត់អន្តរជាតិ
Atletico Madrid ដាក់លក់ Griezmann ដើម្បីយកលុយចំណាយលើការផ្ទេរ Cristiano Ronaldo
ក្លឹបបិសាចក្រហម Manchester United អស់ភាពអត់ធ្មត់ក្នុងការឃាត់ឃាំង Cristiano Ronaldo ដែលចង់ចាកចេញនៅរដូវក្តៅនេះហើយ ខណៈដែលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនទាន់អាចរកក្លឹបណាមួយដែលចង់បានគាត់នៅឡើយទេ។
ទោះជាយ៉ាងណា របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ដែលដឹកនាំដោយ Diego Simeone កំពុងចាប់អារម្មណ៍ការផ្ទេរ Cristiano Ronaldo ហើយពួកគេកំពុងព្យាយាមបញ្ចេញកីឡាករ Antoine Griezmann ដើម្បីយកប្រាក់មកចាយលើ Ronaldo។
គួរដឹងផងដែរថា ក្លឹប Atletico Madrid មានសិទ្ធិលក់ Antoine Griezmann ទោះបីគាត់នៅជាកីឡាកររបស់ Barcelona ក៏ដោយ ព្រោះលក្ខខណ្ឌនៃការខ្ចីជើងបានកំណត់យកការទិញផ្ដាច់កុងត្រាតម្លៃ 40 លានអឺរ៉ូ។ ដូច្នេះបើ Atletico Madrid លក់ Griezmann បាន គឺត្រូវផ្ដល់លុយ 40 លានអឺរ៉ូ ទៅឲ្យ Barcelona។
ដោយឡែក Cristiano Ronaldo នៅសល់កុងត្រារយៈពេល មួយឆ្នាំទៀតជាមួយក្លឹបបិសាចក្រហម Manchester United ហើយកីឡាករឆ្នើមរូបនេះ ពិតជាចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ដើម្បីស្វែងរកក្លឹបថ្មីដែលមានកៅអីលេង UEFA Champions League និងការប្រកួតជែងធំៗច្រើនជាងការនៅជាមួយបិសាចក្រហម។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក