បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារចំណូលថ្មី Jules Kounde
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនកន្លងមក ពេលនេះខ្សែការពារ Jules Kounde បានធ្វើឲ្យគ្រប់គ្នាអស់មន្ទិលសង្ស័យហើយ ដោយគាត់បានសម្រេចធ្វើការចុះហត្ថលេខាជាមួយក្លឹបអ្នកមានបុណ្យ Barcelona ដោយផ្ទេរពីក្លឹប Sevilla FC។
ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានសម្រេចចិត្តបដិសេធការផ្ទេរទៅទឹកដីអង់គ្លេសដោយចូលរួមជាមួយក្លឹបតោខៀវ Chelsea និងយល់ព្រមការរួមរស់ជាមួយក្លឹបថ្មី Barcelona ក្រោយពេលទទួលបានការបញ្ចុះបញ្ចូលពីលោក Xavi Hernandez។
Jules Kounde ដែលជាអតីតយុវជនរបស់ក្លឹប G. Bordeaux បានចុះហត្ថលេខាជាមួយ Barcelona លើកិច្ចសន្យារយៈពេល 5 ឆ្នាំ។ ការផ្ទេរនេះដែរ Barcelona បានចំណាយប្រាក់ឲ្យ Sevilla ចំនួន 50 លានអឺរ៉ូ បូកបន្ថែមនឹង 10 លានអឺរ៉ូផ្សេងទៀតដែលវាជាលក្ខខណ្ឌក្លឹបទាំងពីរបានព្រមព្រៀងគ្នា។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa