បាល់ទាត់អន្តរជាតិ
Chelsea កំពុងពិចារណាចង់ចុះហត្ថលេខាលើម៉ាស៊ីនរកគ្រាប់បាល់របស់ Barcelona
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងពិចារណារកវិធីសាស្ត្រដ៏ល្អមួយដើម្បីអាចផ្ទេរខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លឹប Barcelona (នេះបើយោងតាមអ្វីដែលលោក Fabrizio Romano បានអះអាង)។
យ៉ាងណាមិញ កាលពីប៉ុន្មានសប្ដាហ៍មុន ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City ប៉ុន្តែគ្រូបង្វឹករបស់ក្លឹបតោខៀវ លោក Thomas Tuchel នៅតែចង់នាំយកខ្សែប្រយុទ្ធម្នាក់ទៀតដែលជាខ្សែប្រយុទ្ធកណ្ដាលចំតួ បន្ទាប់ពី Romelu Lukaku បានត្រឡប់ទៅ Inter Milan វិញក្នុងលក្ខខណ្ឌខ្ចីជើង។
Chelsea ធ្លាប់បានខកខានលើការផ្ទេរ Robert Lewandowski របស់ Bayern Munich ម្ដងរួចទៅហើយ ដូច្នេះជម្រើសនៃការចុះហត្ថលេខាលើ Aubameyang ប្រហែលជាអាចទៅរួច។ លើសពីនេះទៅទៀត វត្តមានរបស់ខ្សែប្រយុទ្ធកណ្ដាល Robert Lewandowski នៅ Barcelona អាចនឹងធ្វើឲ្យ Aubameyang មិនសូវមានឱកាសបង្ហាញខ្លួនបានច្រើនដូចមុន ហើយគាត់អាចនឹងពិចារណាចាកចេញពីទឹកដី Camp Nou ផងដែរ។
ទោះជាយ៉ាងណានៅពេលនេះ ក្លឹបតោខៀវមិនទាន់មានការដេញថ្លៃជាផ្លូវការណ៍ណាមួយជាមួយ Barcelona សម្រាប់ខ្សែប្រយុទ្ធ Aubameyang ឡើយ។ ខ្សែប្រយុទ្ធរូបនេះ នៅមានកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2025 បន្ទាប់ពីបានផ្ទេរពី Arsenal ដោយគ្មានតម្លៃខ្លួន កាលពីដើមឆ្នាំនេះ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or