បាល់ទាត់អន្តរជាតិ
Premier League នឹងឈប់ឲ្យកីឡាករលុតជង្គង់មុនការប្រកួតចាប់ពីរដូវកាលនេះតទៅ
ប្រធានក្រុមរបស់ក្លឹបនៅ Premier League ត្រៀមសម្រេចចិត្តឯកភាពគ្នាលែងលុតជង្គង់ មុនពេលចាប់ផ្ដើមការប្រកួតទាំងអស់ចាប់ពីរដូវកាលថ្មីនេះតទៅ ទោះបីជាវាជាទង្វើដែលបានអះអាងពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរើសអើងនានាក៏ដោយ។
ដោយឡែកក្លឹបធំៗបានចាប់ផ្តើមធ្វើកាយវិការលុតជង្គង់បែបនេះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដលើកទីមួយ ដើម្បីគាំទ្រចលនា Black Lives Matter ដែលពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ បន្ទាប់ពីការស្លាប់របស់ George Floyd ក្នុងខែឧសភាឆ្នាំ 2020។
ទោះជាយ៉ាងណាក៏ដោយ កីឡាករមួយចំនួនដូចជា Wilfried Zaha របស់ក្លឹប Crystal Palace មានអារម្មណ៍ថា ការលុតជង្គង់បែបនេះ គ្មានសារៈសំខាន់ឡើយ ហើយខ្សែប្រយុទ្ធរូបនេះបានឈប់ធ្វើកាយវិការបែបនោះ តាំងពីខែកុម្ភៈ ឆ្នាំ 2021។ Wilfried Zaha ថែមទាំងបាននិយាយថា៖ “វាមិនមានបញ្ហាថាតើយើងលុតជង្គង់ រឺឈរនោះទេ មនុស្សយើងមួយចំនួននៅតែបន្តទទួលរងការរំលោភបំពានដដែល”។
មុនពេលចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ប្រធានក្រុមនៃក្លឹបនីមួយៗនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការលុតជង្គង់នេះផងដែរ ហើយនឹងសម្រេចចិត្តលើការកំណត់លក្ខខណ្ឌជាក់លាក់ណាមួយ សម្រាប់រដូវកាលថ្មីនេះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha