បាល់ទាត់អន្តរជាតិ
Erik ten Hag ប្រាប់កូនក្រុមថា ត្រូវឈប់មានការអភ័យទោសចំពោះខ្លួនឯងទៀតទៅ
កាលពីពេលថ្មីៗនេះលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានប្រាប់កីឡាកររបស់គាត់ ឲ្យឈប់អភ័យទោសចំពោះខ្លួនឯងទៀតទៅ (នេះបើយោងតាមការចុះផ្សាយរបស់ Mirror UK)។
ដោយឡែកក្លឹបបិសាចក្រហម Manchester United បានចាប់ផ្ដើមរដូវកាលថ្មីនៅ Premier League ជាមួយនឹងការខកចិត្តជាខ្លាំង ខណៈដែលពេលនេះពួកគេមិនទាន់រកបានសូម្បីតែមួយពិន្ទុនៅក្នុងដៃ ដោយការឆ្លងកាត់ពីរប្រកួតទៅហើយ។
ប្រកួតទីមួយក្លឹបបិសាចក្រហមបានចាញ់នៅក្នុងដីរបស់ខ្លួនឯង ជាមួយ Brighton ក្នុងលទ្ធផល 2-1។ ប្រកួតទីពីរកាលពីសប្ដាហ៍មុន បានចាញ់ក្នុងលទ្ធផល 4-0 នៅក្រៅដីជាមួយ Brentford។
បច្ចុប្បន្នក្លឹបបិសាចក្រហមកំពុងស្ថិតនៅបាតតារាង Premier League បណ្ដោះអាសន្ន ហើយប្រកួតបន្ទាប់ពួកគេនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅថ្ងៃទី 23 ចុងខែនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip