បាល់ទាត់អន្តរជាតិ
Sergio Ramos ជួយសម្រួលដល់ទំនាក់ទំនងប្រេះឆារវាង Kylian Mbappe និង Neymar Jr
ខ្សែការពារកណ្តាលរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Sergio Ramos ត្រូវបានគេរាយការណ៍ថា បានធ្វើការសម្រួលដល់ស្ថានភាពប្រេះឆានៃទំនាក់ទំនងជិតស្និតរបស់តារាឆ្នើម Kylian Mbappe និងខ្សែប្រយុទ្ធ Neymar Jr។
កាលពីពេលថ្មីៗមានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar កំពុងមានភាពមិនចុះសម្រុងគ្នាដូចកាលពីមុន ហើយគេក៏បានសង្កេតឃើញភាពសោះកក្រោះរវាងអ្នកទាំងពីរ ដែលមើលទៅស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។
Neymar ហាក់ដូចជាកំពុងមានទម្រង់លេងយ៉ាងលេចធ្លោរក្នុងរដូវកាលនេះ ហើយក៏បានស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Montpellier កាលពីប៉ុន្មានថ្ងៃមុនផងដែរ ដោយមួយគ្រាប់កើតចេញពីបាល់ប៉េណាល់ទី។ ជម្លោះរវាងអ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងបន្ទាប់ពីកីឡាករប្រេស៊ីល Neymar Jr ដណ្ដើមយកអាទិភាពនៃការទាល់បាត់ប៉េណាល់ទី។
យោងតាម Le Parisien បានរាយការណ៍ថា Ramos បានព្យាយាមស្តារមិត្តភាពរវាង Neymar និង Mbappe បន្ទាប់ពីការប្រកួតបានបញ្ចប់។ ទន្ទឹមនឹងនេះដែរ GFFN ក៏បានរាយការណ៍ថា Mbappe ចង់ឲ្យក្លឹបលក់ Neymar ចេញនៅរដូវក្តៅនេះ ដើម្បីលេងចាប់ដៃគូគ្នាតែពីរនាក់នៅតំបន់ប្រយុទ្ធជាមួយ Lionel Messi។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ19 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur