បាល់ទាត់អន្តរជាតិ
Ramos អាចនឹងចាកចេញពី Sevilla នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
កាលពីរដូវក្តៅឆ្នាំមុន ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos បានត្រឡប់មកអតីតក្លឹបចាស់វិញ បន្ទាប់ពីចាកចេញពី Sevilla រយៈពេល 18 ឆ្នាំ។ ក្រោយផុតកុងត្រាជាមួយ PSG ខ្សែការពារកណ្ដាលរូបនេះក៏បានចុះហត្ថលេខាលើកុងត្រារយៈពេល 1 ឆ្នាំជាមួយ Sevilla ប៉ុន្តែគាត់អាចនឹងចាកចេញនាពេលឆាប់ៗខាងមុខ។
យោងតាម Marca បានឲ្យដឹងថា ក្លឹបចង់បន្តកុងត្រាបន្ថែមទៀតជាមួយ Sergio Ramos ព្រោះពួកគេបានមើលឃើញថា គាត់គឺជាផ្នែកមួយនៃការដឹកនាំក្រុម និងជាកីឡាករដែលមានទម្រង់លេងដ៏រឹងមាំនៅលើទីលានប្រកួត។ យ៉ាងណាខ្សែការពារវ័យ 37 ឆ្នាំរូបនេះ ហាក់មិនទាន់សម្រេចចិត្តនៅឡើយទេ ដើម្បីបន្តកុងត្រាថ្មី រឺត្រូវចាកចេញ។
មុនពេលចុះហត្ថលេខាចូលរួមជាមួយ Sevilla គេបានដឹងថា Ramos បានបដិសេធឱកាសទទួលបានប្រាក់ដ៏ធំ ដែលជាសំណើរក្លឹបនៅអារ៉ាប់។ ផ្ទុយមកវិញ នៅចុងបញ្ចប់នៃរដូវកាលនេះ គាត់នៅតែមានឱកាសជាថ្មីម្ដងទៀតដើម្បីពិចារណាទៅមជ្ឈិមបូព៌ា ដោយនៅទីនោះជាកន្លែងដែលអតីតមិត្តរួមក្រុមរបស់គាត់គឺ Ivan Rakitic និង Cristiano Ronaldo លេង។ បន្ថែមលើសពីនេះទៀត Ramos ក៏អាចផ្ទេរទៅលីគអាមេរិក MLS ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur