បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមដាក់សំណើរជាង 14 លានផោន សម្រាប់ការផ្ទេរ Sergino Dest
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានដាក់សំណើរនៃការដេញថ្លៃប្រហែលជា 14.3 លានផោន ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់ការផ្ទេរខ្សែការពារស្តាំ Sergino Dest។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សកាតាឡាន់ចង់បានតម្លៃផ្ទេរ 17 លានផោន សម្រាប់ក្លឹបដែលចង់បានខ្សែការពារសញ្ចាតិអាមេរិច Sergino Dest។
ក្លឹបបិសាចក្រហម Manchester United បានព្យាយាមជួសជុលចន្លោះខ្វះខាតរបស់ពួកគេស្ទើរពេញមួយរដូវកាលនៃទីផ្សារដោះដូរកីឡាកររដូវកាលនេះ ជាពិសេសនៅតំបន់ការពារ ហើយក៏ទើបតែនឹងបាននាំយក Tyrell Malacia ដែលលេងតំណែងជាមួយ Luke Shaw ផងដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះខ្សែការពារស្តាំរបស់ក្លឹបបិសាចក្រហមកំពុងត្រូវការកីឡាករម្នាក់បន្ថែមទៀត ដោយ Aaron Wan-Bissaka គ្រោងនឹងត្រឡប់ទៅក្លឹបចាស់របស់គាត់វិញគឺ Crystal Palace ហើយបន្សល់ទុកតែ Diogo Dalot ម្នាក់ប៉ុណ្ណោះ ដែលលេងក្នុងតំណែងនោះ។
យោងតាម Sport បានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការយ៉ាងល្អរវាង Barcelona និង Manchester United ជុំវិញការផ្ទេរខ្សែការពារស្ដាំ Sergino Dest។ ក្លឹបបិសាចក្រហម ចង់នាំយកខ្សែការពាររូបនេះមកប្រជែងតំណែង និងសម្រាប់ជំនួស Diogo Dalot។
ក្លឹប Barcelona ពិតជាចង់លក់ Sergino Dest ហើយពួកគេក៏អាចនឹងពិចារណាលក់ខ្សែការពាររូបនេះចេញ ក្នុងតម្លៃក្រោម 17 លានផោន ដោយវាអាស្រ័យលើការចរចាគ្នារវាងក្លឹប និងក្លឹប។ ជាមួយគ្នានោះ ក្លឹបទាំងពីរក៏មានការពិភាក្សាគ្នាអំពីជម្រើសនៃការនាំយក Dest ទៅកាន់ Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!