បាល់ទាត់អន្តរជាតិ
Lazio លុតអតីតក្រុមម្ចាស់ជើងឯក Inter Milan 3-1 (មានវីដេអូ)
កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A រវាងក្រុមខ្លាំងពីរគឺ Lazio និង Inter Milan។ ក្រោយការប្រកួតបញ្ចប់ ក្រុមដែលធ្លាប់ជាម្ចាស់ជើងឯកឆ្នាំ 2020/2021 បានចាញ់ Lazio ក្នុងលទ្ធផល 3 ទល់នឹង 1។
Inter Milan បានបង្ហាញពីទម្រង់លេងសម្រុកទៅលើគូប្រកួតយ៉ាងខ្លាំង ដោយព្យាយាមស៊ុតបញ្ចូលទីសរុបរហូតដល់ 19 ដង ប៉ុន្តែពួកគេរកបានតែមួយគ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់តាមស្មើនៅនាទីទី 51។
យ៉ាងណាមិញគ្រាប់បាល់បីគ្រាប់របស់ Lazio គឺជាការស៊ុតបញ្ចូលទីពី Felipe Anderson នៅនាទីទី 40, Luis Alberto នៅនាទីទី 75 និង Pedro នៅនាទីទី 86។ ដោយឡែកគ្រាប់បាល់មួយគ្រាប់របស់ក្លឹប Inter Milan ជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Lautaro Martinez នៅនាទីទី 51។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Cultofcalcio
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក