បាល់ទាត់អន្តរជាតិ
ក្លឹប Ajax និងក្លឹបបិសាចក្រហម បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរ Antony ហើយ រងចាំតែថ្ងៃប្រកាសប៉ុណ្ណោះ
សេចក្ដីរាយការណ៍ច្បាស់ការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងក្លឹប និងក្លឹបបានដំណើរការរួចរាល់អស់ហើយ សម្រាប់ការផ្ទេរតារាឆ្នើមសញ្ជាតិប្រេស៊ីល Antony ដែលតម្លៃផ្ទេរត្រូវបានគេបង្ហើបឲ្យដឹងថា មានទំហំទឹកប្រាក់ប្រមាណជា 99 លានអឺរ៉ូ។
ដោយឡែក ក្លឹបបិសាចក្រហម Manchester United បានដាក់តម្លៃស្នើសុំ 76.3 លានផោន ប៉ុន្តែត្រូវបានបដិសេធដោយ Ajax កាលពីថ្ងៃសុក្រ ដែលជម្រុញឲ្យខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Antony ខឹងសម្បារជាខ្លាំង និងបានបដិសេធមិនចូលលេងក្នុងប្រកួតទល់នឹងក្លឹប Utrecht កាលពីម្សិលមិញនេះ។
ខណៈពេលពេលនោះដែរ ពត៌មានបានបែកធ្លាយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានបញ្ចុះបញ្ចូលក្លឹប Ajax ឲ្យលក់ Antony បានសម្រេច ហើយកំពុងបិទបញ្ចប់ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃ 99 លានអឺរ៉ូ ដែលស្មើនឹង 84 លានផោន។
ជាមួយគ្នានេះដែរ ក្លឹប Ajax បានទទួលប្រាក់ចំណេញយ៉ាងច្រើនពីការលក់កីឡាករ ហើយក៏បានបាត់បង់កីឡាករមួយចំនួនធំនៅរដូវក្តៅនេះដែរ ដោយមានកីឡាករមួយចំនួនដូចជា Sebastien Haller, Lisandro Martinez និង Ryan Gravenberch។ ពួកគេក៏បានបាត់បង់គ្រូបង្វឹកលោក Erik ten Hag ផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់