បាល់ទាត់អន្តរជាតិ
Rio Ferdinand ព្រមានថា Cristiano Ronaldo មិនមែនសម្រាប់លេងជាកីឡាករបម្រុងនោះឡើយ
វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បាននិយាយថា តារាឆ្នើម Cristiano Ronaldo នឹងមិនបន្តស្នាក់នៅក្លឹបបិសាចក្រហម ដើម្បីក្លាយជាកីឡាករដែលអង្គុយនៅកៅអីបម្រុងដើម្បីប្ដូរចូលលេងនោះឡើយ។
ដោយឡែកខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគ្រូបង្វឹកដាក់ឲ្យអង្គុយនៅកៅអីបម្រុងជាថ្មីម្ដងទៀត ដែលវាជាការប្រកួតនៅក្រៅដី ខណៈក្លឹប Manchester United បានយកឈ្នះទៅលើ Southampton ក្នុងលទ្ធផល 1 ទល់នឹង 0។
មិនទាន់មានភាពច្បាស់លាស់ឡើយសម្រាប់អនាគតរបស់កីឡាករវ័យ 37 ឆ្នាំរូបនេះ ខណៈដែលទីផ្សារដោះដូរកីឡាករកាន់តែខិតជិតមកដល់។ ដូចគ្នានេះដែរ អតីតខ្សែការពារ Rio Ferdinand បាននិយាយនៅលើ BT Sport ថា Cristiano Ronaldo មិនមែនសម្រាប់ឲ្យគ្រូបង្វឹកប្រើប្រាស់ ដើម្បីលេងជាកីឡាករបម្រុងនោះឡើយ។
Rio Ferdinand បានបន្ថែមទៀតថា “មនុស្សមួយចំនួននឹងនិយាយថា គេជាមនុស្សអាត្មានិយម ប៉ុន្តែនោះជាអ្វីដែលធ្វើឲ្យកីឡាករទាំងនេះឡើងដល់ចំណុចកំពូល ប្រសិនបើពួកគេមិនដូចនោះទេ ពួកគេមិនក្លាយជាកីឡាករស្ថិតនៅចំណុចកំពូលឡើយ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo