បាល់ទាត់អន្តរជាតិ
Barcelona ច្រានចោលសំណើរ 30 លានផោនរបស់ Arsenal ដែលចង់បាន Ferran Torres
ពត៌មានលេចលឺចុងក្រោយមួយពី El Nacional បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការដាក់ដេញថ្លៃមួយ ដែលមានទំហំទឹកប្រាក់ 30 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Ferran Torres របស់ក្លឹបអ្នកមានបុណ្យ Barcelona។
ទោះជាយ៉ាងណាក្លឹប Barcelona បានបដិសេធសំណើរនោះ ដោយលោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹបមានបំណងរក្សាទុកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបន្តទៀត។
ដោយឡែកសម្រាប់ក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីបានអនុញ្ញាតឲ្យ Nicolas Pepe ខ្ចីជើងទៅកាន់ក្លឹបចាស់ OGC Nice នៃ Ligue 1 ក្លឹបកាំភ្លើងធំហាក់ដូចជាកំពុងស្ថិតក្នុងភាពខ្វះខាតនូវកីឡាករចំណូលថ្មីម្នាក់ទៀតដែលលេងនៅតំបន់ស្លាប។
ដូចគ្នានេះដែរ Mikel Arteta ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីពង្រឹងក្រុម ក៏ដូចជាមានជម្រើសផ្សេងទៀត ដោយពេលនេះមានតែ Emile Smith-Rowe និង Fabio Vieira ដែលលេងនៅប្រយុទ្ធស្ដាំ ហើយ Gabriel Martinelli និង Bukayo Saka នៅប្រយុទ្ធឆ្វេង។
ទោះជាយ៉ាងណាប្រធានក្លឹប Barcelona លោក Laporta ត្រូវបានគេលើកឡើងថា កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយប្រសិនបើ Ferran Torres បន្តជាកីឡាករបម្រុងទៀត នោះក្លឹបនឹងពិចារណាលក់គាត់ចេញក្នុងទីផ្សារដោះដូរកីឡាករនាខែមករាឆ្នាំក្រោយ។
ប្រភព: Footballtoday
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa