បាល់ទាត់អន្តរជាតិ
Ferran Torres បដិសេធជាថ្មីម្ដងទៀត ដោយមិនព្រមចាកចេញពី Barcelona រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែប្រយុទ្ធ Ferran Torres ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការតាំងចិត្តរបស់ខ្លួនក្នុងការស្នាក់នៅក្លឹបអ្នកមានបុណ្យ Barcelona យ៉ាងហោចណាស់ដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ដូច្នេះហើយ សម្រាប់ពាក្យចចាមអារ៉ាម រឺក្លឹបចង់លក់គាត់នៅខែមករាដើមឆ្នាំក្រោយក៏ដោយ គឺមិនអាចកើតឡើងឡើយ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជិតឈានដល់ខួបគម្រប់ 2 ឆ្នាំរបស់ខ្លួនហើយ ក្នុងការប្រកបអាជីពនៅ Camp Nou គិតចាប់តាំងពីផ្លាស់ពី Manchester City ក្នុងខែមករា ឆ្នាំ 2022 មក។ ក្នុងរយៈពេលជាង 1 ឆ្នាំកន្លងមកនេះ Ferran Torres បានរួមចំណែកស៊ុតបញ្ចូលទី 19 គ្រាប់ និង 11 Assists ពីការបង្ហាញខ្លួនសរុប 90 ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ Ferran Torres មិនមែនជាជម្រើសដំបូង រឺជាកីឡាករដ៏សំខាន់របស់ Barcelona ឡើយ ហើយច្បាស់ណាស់ថា ក្លឹបយក្សអេស្ប៉ាញមួយនេះចង់លក់គាត់ចេញ ក្នុងតម្លៃផ្ទេរដ៏សមរម្យមួយ។ ផ្ទុយមកវិញ ថ្មីៗនេះយោងទៅតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា កីឡាករវ័យ 23 រូបនេះ នឹងឈរនៅក្នុងគោលជំហរដ៏ច្បាស់លាស់ ដោយបន្តស្នាក់នៅ Barcelona យ៉ាងហោចណាស់ ដល់ចប់រដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់