បាល់ទាត់អន្តរជាតិ
Dani Alves ប្រាប់ថា Cristiano Ronaldo ជាខ្សែប្រយុទ្ធដែលគាត់ពិបាកបិទបំផុត
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves បានប្រាប់ឈ្មោះតារាឆ្នើម Cristiano Ronaldo ថាជាគូប្រជែងនៅលើទីលានដ៏ស្វិតស្វាញបំផុតដែលគាត់ធ្លាប់បានជួបជាមួយ និងបានសរសើរពីភាពខ្លាំងរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។
យ៉ាងណាមិញ Dani Alves ធ្លាប់បានឈ្លោះជាមួយ Cristiano Ronaldo និងធ្លាប់តតាំងគ្នានៅលើទីលានអស់រយៈពេលជាច្រើនឆ្នាំមកហើយ អំឡុងពេលគាត់លេងនៅ Barcelona។
ដោយឡែក Dani Alves ធ្លាប់ជាខ្សែការពារដ៏ល្អបំផុតរបស់ពិភពលោក ដោយគាត់ធ្លាប់បានឈ្នះពាន La Liga ចំនួន 6 ដង, ពានរង្វាន់ UEFA Champions League ចំនួន 3 ដង និងមានរង្វាន់ជាច្រើនទៀតរាប់មិនអស់។
ជាមួយនឹងការដែលក្លាយខ្លួនជាខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Dani Alves ធ្លាប់បានជួបជាមួយនឹងខ្សែប្រយុទ្ធឆ្នើមៗជាច្រើននៅក្នុងពិភពបាល់ទាត់។ បច្ចុប្បន្នកីឡាករវ័យ 39 រូបនេះមិនទាន់ចូលនិវត្តន៍ឡើយ ហើយកំពុងលេងនៅប្រទេសម៉ិកស៊ិកជាមួយក្លឹប Pumas UNAM។
ក្នុងការសម្ភាសន៍មួយជាមួយអ្នកកាសែត ESPN លោក Hugo Sanchez ខ្សែការពារ Dani Alves ត្រូវបានគេសួរពីគូប្រជែងដែលគាត់ពិបាកទប់ទល់បំផុត ហើយគាត់បានជ្រើសរើស Cristiano Ronaldo។ Alves បាននិយាយថា៖ “Cristiano Ronaldo មិនអនុញ្ញាតឲ្យអ្នកដកដង្ហើមបានមួយវិនាទីទេ។ មិនអាក្រក់ណាស់ណាឡើយ ប៉ុន្តែវាពិតជាពិបាកណាស់។ គាត់គឺជាម៉ាស៊ីនរកគ្រាប់បាល់”។
ទន្ទឹមនឹងនេះដែរ Dani Alves បាននិយាយបន្ថែមដោយគោរពដល់ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល និងធ្លាប់ជាកីឡាករឆ្នើមរបស់ Real Madrid ខណៈដែល Alves ជាមិត្តរួមក្រុមជាមួយ Lionel Messi ពេលនៅ Barcelona។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur