បាល់ទាត់អន្តរជាតិ
Kounde បង្ហើបថា ខ្លួនបានបដិសេធចំពោះ Chelsea និង Manchester City ហើយចូលរួមជាមួយ Barcelona
ខ្សែការពារ Jules Kounde របស់ក្លឹបអ្នកមានបុណ្យ Barcelona បានសារភាពថា រូបគេស្ទើរតែនឹងចូលរួមជាមួយក្លឹប Chelsea ទៅហើយនៅរដូវក្តៅនេះ ប៉ុន្តែត្រូវបានប្ដូរចិត្តវិញបន្ទាប់ពីទទួលការបញ្ចុះបញ្ចូលឲ្យផ្ទេរទៅ Camp Nou ពីសំណាក់គ្រូបង្វឹកលោក Xavi Hernandez។
អតីតខ្សែការពាររបស់ Sevilla រូបនេះគឺជាកីឡាករដែលស្ថិតក្នុងរ៉ាដារបស់ Chelsea ជាយូរមកហើយ។ ប៉ុន្តែការដេញថ្លៃយឺតយ៉ាវរបស់ក្លឹបតោខៀវ Chelsea បានធ្វើឲ្យ Kounde សម្រេចចិត្តជ្រើសរើសការផ្ទេរទៅក្លឹប Barcelona ជំនួសវិញ។ លើសពីនេះទៅទៀត ក្លឹបមេឃខៀវ Manchester City ក៏ចាប់អារម្មណ៍លើ Jules Kounde ផងដែរ ប៉ុន្តែការចរចាលើកិច្ចព្រមព្រៀងជាមួយសាមីខ្លួនត្រូវបានបរាជ័យ។
និយាយទៅកាន់ L’Equipe កាលពីពេលថ្មីៗនេះ Jules Kounde បានលាតត្រដាងថា គាត់បានបើកការចរចាររបស់គាត់ជាមួយក្លឹបទាំងបី ហើយគាត់មានហេតុផលរបស់គាត់ ដែលត្រូវជ្រើសរើសយក Barcelona។ គាត់ចង់ស្ថិតនៅក្នុងការប្រកួតប្រជែងដែលក្លឹបកំពុងចាប់ផ្ដើមពីស្ថានភាពខ្សោយឡើងមកវិញ ហើយជួយក្លឹបឲ្យមានភាពលេចធ្លោរដូចពីអតីតកាល។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់