Connect with us

បាល់ទាត់អន្តរជាតិ

Bukayo Saka ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Bukayo Saka ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស ខណៈ​ដែល​រូប​គេ​បាន​វ៉ា​ដាច់សម្លេង​ឆ្នោត​របស់ Declan Rice និង Harry Kane។ ជាមួយ​គ្នា​នេះ​ដែរ Saka បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​អង់គ្លេស​ដ៏​អស្ចារ្យ​បំផុត​ម្នាក់ ក្នុង​រយៈពេល 12 ខែ​ចុងក្រោយ​នេះ។

Bukayo Saka រក​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង សម្រាប់​ក្រុម​កាំភ្លើងធំ Arsenal ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​រដូវកាល​មុន និង​លេង​បាន​គ្រប់ការ​ប្រកួត​ទាំង​អស់។

ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​ជាមួយ​ក្លឹប ក៏​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​លេង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផងដែរ​ដោយ​កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​លេង​សម្រាប់​ក្រុម​ជម្រើសជាតិ​បាន 9 ដង​មក​ហើយ​គិត​ចាប់​តាំង​ពី​ខែកញ្ញា​ឆ្នាំ​មុន​ដោយ​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់ផងដែរ។

Bukayo Saka បាន​ទទួល​រង្វាន់​សម្រាប់​ការ​បង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់ ដោយ​អ្នក​​គាំទ្រ​អង់គ្លេស​បាន​បោះឆ្នោត​ឲ្យ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ឈ្នះ​ពាន ដោយ​ឈរ​នៅ​ពី​មុខ Declan Rice និង Harry Kane ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 និង​លេខ 3។

ប្រភព: 90 Min

Trending

Exit mobile version