បាល់ទាត់អន្តរជាតិ
Ruben Neves ច្រានចោលសំណើររបស់ Liverpool ដើម្បីរងចាំឱកាសផ្ទេរទៅ Barcelona នៅឆ្នាំក្រោយ
យោងតាមសារព័ត៌មានអេស្ប៉ាញមួយ បានរាយការណ៍ថា ខ្សែបម្រើ Ruben Neves របស់ក្លឹប Wolverhampton បានច្រានចោលការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool ក្នុងអំឡុងពេលនៃការដេញថ្លៃកាលពីរដូវកាលដោះដូរកីឡាករដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
យ៉ាងណាមិញ ក្លឹបហង្សក្រហម Liverpool ពិតជាត្រូវការខ្សែបម្រើជាចាំបាច់ ដោយសារកីឡាកររបស់ពួកគេជួបនឹងបញ្ហារបួស។ ទោះជាយ៉ាងណា ការជ្រៀតជ្រែកពី Barcelona បានធ្វើឲ្យ Ruben Neves មិនព្រមចូលរួមជាមួយក្លឹបហង្សក្រហមឡើយ ខណៈដែលបច្ចុប្បន្នគាត់គឺខ្សែបម្រើឆ្នើមមួយរូប ដែលក្លឹបធំៗជាច្រើនចង់បាន។
Ruben Neves ត្រូវបានគេដឹងថា គាត់បានកំណត់គោលដៅរបស់ខ្លួនរួចហើយក្នុងការផ្ទេរទៅលេងជាមួយក្លឹប Barcelona នៅរដូវកាលក្រោយ ហើយក្លឹបយក្សនៅកាតាឡាន់ ក៏ពេញចិត្តសមត្ថភាពរបស់គាត់ជាខ្លាំងផងដែរ។
ទន្ទឹមនឹងនេះដែរ ក្លឹបហង្សក្រហម Liverpool ដោយសារជួបការលំបាកខ្លាំងនៅតំបន់បម្រើកណ្តាល នៅដើមរដូវកាលនេះ ពួកគេក៏បានចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីល Arthur Melo ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus ដើម្បីដោះស្រាយបញ្ហាបណ្ដោះអាសន្ន។
គួររំលឹកផងដែរថា កីឡាករវ័យ 25 ឆ្នាំ Ruben Neves គឺជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ Wolves ចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ 2017 ដោយផ្ទេរពី FC Porto។ គាត់បានបង្ហាញខ្លួនសរុបចំនួន 220 លើកសម្រាប់ក្លឹបបច្ចប្បន្ន ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន 12 គ្រាប់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!