Connect with us

បាល់ទាត់អន្តរជាតិ

Toby Alderweireld ប្រាប់​ថា ម្នាក់​នេះ​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​ដែល​គាត់​ធ្លាប់​ប្រឈម​មុខ​ជាមួយ

Published

on

ខ្សែការពារ Toby Alderweireld ជា​អតីត​តារា​បាល់ទាត់​ឆ្នើម​ម្នាក់​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur បាន​ចូល​រួម​ក្នុង​សំណួរ​នៃ​ការ​ជជែក​ដេញដោល​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​កីឡាករ​ល្អ​បំផុត​រវាង Lionel Messi របស់ក្លឹប Paris Saint-Germain និង Cristiano Ronaldo របស់​ក្លឹប Manchester United។

យ៉ាង​ណា​មិញ Alderweireld គឺ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ជា​ច្រើន​ទៀត​ដែល​ធ្លាប់​ក្នុង​ការ​ប្រឈម​មុខ​នឹង Lionel Messi និង Cristiano Ronaldo ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ពេល​ដែល​​ត្រូវ​បាន​គេ​សួរ​ឲ្យ​​បង្ហាញ​​ពី​កីឡាករ​ល្អ​បំផុត​ដែល​គាត់​ធ្លាប់​បាន​ជួប ក្នុង​​អាជីព​បាល់ទាត់​របស់គាត់ ខ្សែ​​ការពារ​បែលហ្ស៊ិក​រូប​នេះ​បាន​ជ្រើសរើស Lionel Messi ដោយ​បន្ថែម​ថា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ជា​កីឡាករ​ម្នាក់​ដែល​មិន​​ធ្លាប់​មាន​អ្នក​ណា​ដូច​ពី​មុន​មក​ឡើយ ពេល​គាត់​ប្រឈម​មុខ​គ្នា​នៅ UEFA Champions League កាល​ពី​​ឆ្នាំ 2018។

Alderweireld បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា៖ “ជា​ធម្មតាខ្ញុំ​សង្កេត​មើល​ការ​លេង​នៅ​លើ​ទីលាន ហើយ​ជារឿយៗ​ខ្ញុំ​ជោគជ័យ។ ប៉ុន្តែ Messi…។ យប់​មួយ​នៅ Wembley នៅ​ពេល​ដែល​យើង​ចាញ់ 4-2 ទល់​នឹង Barcelona (ជាមួយ Tottenham Hotspur) គាត់​ពិត​ជា​កីឡាករ​ម្នាក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ… ពិត​ជា​មិន​ធ្លាប់​មាន​ពី​មុន​ទេ”។

Alderweireld បាន​​បន្ថែម​ទៀត​ថា៖ “អ្នក​មិន​អាច​ចាប់​គាត់​បាន​ទេ។ អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ធ្វើ គាត់​ធ្វើ​វា​លឿន​ជាង​អ្នក​បន្តិច។ គាត់​ធ្វើ​នេះ បន្ទាប់​មក​គាត់​ធ្វើ​នោះ វា​ពិត​ជា​លឿន​ណាស់។ ខ្ញុំ​​ពិត​​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ប្រឆាំង​គាត់​បាន​ទេ។… ខ្ញុំ​ក៏​បាន​លេង​ជាមួយ Ronaldo ជា​ច្រើន​ដង។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​តែ​ទទួល​ស្គាល់​សមត្ថភាព​របស់​គាត់។ ប៉ុន្តែ Messi គឺ​ល្អ​បំផុត​ព្រោះ​គាត់​គឺ​មាន​ភាព​សាមញ្ញ តែ​ពិបាក​យល់។ អ្នក​​មិន​​អាច​​ចាប់​គាត់​ជាប់​បាន​ទេ”។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

Exit mobile version