បាល់ទាត់អន្តរជាតិ
ខ្សែការពារ Wesley Fofana នឹងអវត្តមានរយៈពេលមួយខែ ដោយសាររបួសជង្គង់
ខ្សែការពារចំណូលថ្មី Wesley Fofana របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេប្រាប់ឲ្យដឹងថា នឹងត្រូវអវត្តមានពីលើទីលានយ៉ាងហោចណាស់ប្រហែលមួយខែ បន្ទាប់ពីបានរងរបួសជង្គង់ ដែលកើតឡើងនៅក្នុងតង់ទីមួយនៃការប្រកួតរបស់ក្លឹបតោខៀវជាមួយ AC Milan កាលពីម្សិលមិញនេះ។
ដោយឡែក នៅក្នុងការប្រកួតនោះ Fofana បានសម្រេចក្តីសុបិនដោយរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ដែលជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លឹបតោខៀវ Chelsea បន្ទាប់ពីចាប់ផ្ដើមការប្រកួត 24 នាទី។ ទន្ទឹមនឹងភាពរីករាយរបស់គាត់ មិនយូរប៉ុន្មាន 10 នាទីក្រោយមក ខ្សែការពាររូបនេះត្រូវបានប្ដូរចេញ និងជំនួសមកវិញដោយកីឡាករ Trevoh Chalobah។
កីឡាករសញ្ជាតិបារាំង Wesley Fofana បានរងរបួសជង្គង់របស់គាត់ ក្នុងពេលប្រជែងជាមួយខ្សែប្រយុទ្ធស្លាបរបស់ AC Milan គឺកីឡាករ Rafael Leao។ ដំបូងឡើយគាត់បានព្យាយាមលេងបន្ត ប៉ុន្តែទីបំផុតមិនអាចធ្វើបាន ហើយត្រូវតែចាកចេញពីទីលានប្រកួត។ អ្វីៗមើលទៅមិនសូវល្អឡើយ បន្ទាប់ពីការប្រកួតបញ្ចប់ កីឡាករវ័យ 21 ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋានដោយប្រើឈើច្រត់។ ប៉ុន្តែពេលនេះគ្រប់យ៉ាងហាក់ដូចជារបួសមិនធ្ងន់ធ្ងរប៉ុន្មានឡើយ ព្រោះគាត់ត្រូវការពេលវេលាសម្រាកព្យាបាលត្រឹមមួយខែប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip