បាល់ទាត់អន្តរជាតិ
Chelsea នឹងសម្រេចចិត្តចុះហត្ថលេខាលើ Wesley Fofana បើទោះបីជា Leicester ចង់បានតម្លៃផ្ទេរ 80 លានផោនក៏ដោយ
ក្លឹបតោខៀវ Chelsea មិនបានបញ្ឈប់ការតាមប្រមាញ់ខ្សែការពារ Wesley Fofana របស់ក្លឹប Leicester City ឡើយ បើទោះបីជាក្លឹបកញ្ជ្រោងខៀវបានកំណត់តម្លៃរហូតដល់ 80 លានផោន សម្រាប់ខ្សែការពាររូបនេះក៏ដោយ។
ក្លឹបតោខៀវ Chelsea បានចាប់ផ្ដើមកំណត់គោលដៅចង់បាន Wesley Fofana ចាប់តាំងពីពេលដែលពួកគេបានបរាជ័យក្នុងការនាំយកកីឡាករសញ្ជាតិបារាំង Jules Kounde ដែលបានយល់ព្រមផ្ទេរទៅ Barcelona។
នៅរដូវកាលនេះក្លឹប Leicester City មិនទាន់បានធ្វើការចុះហត្ថលេខាកីឡាករណាម្នាក់នៅឡើយទេ ប៉ុន្តែសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា Kasper Schmeichel គ្រោងនឹងផ្ទេរទៅចូលរួមជាមួយក្លឹប Nice ខណៈដែល James Maddison ត្រៀមផ្ទេរទៅ Newcastle United។ ខ្សែបម្រើ Youri Tielemans ក៏នឹងចាកចេញពីក្លឹបដែរ នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ក្នុងរយៈពេល 12 ខែបន្ទាប់។ ជាមួយនឹងស្ថានភាពនេះ ក្លឹប Leicester City មិនចង់លក់ Wesley Fofana ចេញឡើយ។
ដោយឡែករបាយការណ៍ពី TalkSPORT បានរាយការណ៍ថា ក្លឹប Chelsea មិនដកសំណើរដែលពួកគេបានស្នើទៅ Leicester ឡើយ ដោយគេមានចេតនាក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Wesley Fofana ឲ្យបាននៅរដូវក្ដៅនេះ។
ក្លឹប Chelsea កំពុងសម្លឹងរកការប្រមូលថវិការនៃការលក់កីឡាករ Marcos Alonso, Ross Barkley និង Armando Broja ខណៈដែល Cesar Azpilicueta និង Hakim Ziyech ក៏អាចនឹងលក់ចេញផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!