បាល់ទាត់អន្តរជាតិ
ម៉ាស៊ីនកុំព្យូទ័រលំដាប់ខ្ពស់ បានព្យាករណ៍ទុកថា អាហ្សង់ទីន នឹងជួបគ្នាជាមួយព័រទុយហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2022
កុំព្យូទ័រលំដាប់ខ្ពស់ រឺ Supercomputer ដែលប្រើប្រាស់ដោយ BCA Research បានព្យាករណ៍ថា ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Lionel Messi និងក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ Cristiano Ronaldo នឹងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup 2022។
ការទស្សន៍ទាយរបស់ម៉ាស៊ីនកុំព្យូទ័រនេះ គឺពឹងផ្អែកលើការពិសោធន៍ ដោយប្រើស្ថិតិអ្នកលេងហ្គេមរបស់ EA Sports, FIFA និងគំរូនៃការប្រកួតក្នុងជីវិតពិត រួមទាំងការប្រកួត World Cup 4 លើកចុងក្រោយរបស់ពួកគេផងដែរ។
កំពូលនៃម៉ាស៊ីនកុំព្យូទ័រនោះថែមទាំងបានព្យាករណ៍ទៀតថា ខ្សែប្រយុទ្ធ Lionel Messi នឹងឈ្នះពាន FIFA World Cup នៅឆ្នាំនេះ ក្នុងការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់។ ដូច្នេះការទស្សន៍ទាយនោះគឺបង្ហាញថា ព័រទុយហ្គាល់ដែលដឹកនាំដោយប្រធានក្រុម Cristiano Ronaldo នឹងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ទន្ទឹមនឹងនេះដែរ ម៉ាស៊ីនកុំព្យូទ័រ ក៏ព្យាករណ៍ទៀតថា ក្រុមជម្រើសជាតិអង់គ្លេសនឹងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវធ្លាក់ ដោយចាញ់ព័រទុយហ្គាល់ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ដែលដំណើរដើមទងដូចទៅនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2006 រវាងក្រុមទាំងពីរផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់