បាល់ទាត់អន្តរជាតិ
Luuk de Jong ស៊ុតមួយ Assists មួយ ជួយ PSV ឈ្នះកាំភ្លើងធំ Arsenal 2-0
ក្លឹបកាំភ្លើងធំ Arsenal ដែលត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងនៅរដូវកាលនេះ បានបាត់បង់ឱកាសក្នុងការដណ្តើម 3 ពិន្ទុពីក្រុមម្ចាស់ផ្ទះ PSV Eindhoven ក្នុងការប្រកួតពូល A នៃក្របខ័ណ្ឌ Europa League កាលពីម្សិលមិញនេះ។
ខណៈដែល Arsenal បានរងបរាជ័យក្នុងលទ្ធផល 2-0 ក្រោមស្នាដៃរបស់ក្រុម PSV Eindhoven នៅកីឡដ្ឋាន Philips Stadion ដែរនោះ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona គឺកីឡាករ Luuk de Jong បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងការប្រកួតនោះ ដោយបានបញ្ជូនបាល់ឲ្យ Joey Veerman ស៊ុតមួយគ្រាប់នៅនាទីទី 55 និងតែតបញ្ចូលទីមួយគ្រាប់ នៅនាទីទី 63។
យ៉ាងណាមិញ Cody Gakpo និង Xavi Simons បានបង្ហាញនូវទម្រង់លេងដ៏ល្អ និងបានគម្រាមកំហែងដល់ប្រព័ន្ធការពាររបស់ Arsenal ជាច្រើនលើកច្រើនសារផងដែរ។ ក្នុងនោះ នៅតង់ទីមួយកាំភ្លើងធំ Arsenal ក៏មានឱកាសច្រើនសម្រុកទៅលើក្រុមម្ចាស់ផ្ទះដែរ ជាពិសេសឱកាសពី Gabriel Martinelli ប៉ុន្តែមិនបានសម្រេច ហើយធ្វើឲ្យលទ្ធផលនៅរក្សា 2-0 រហូតដល់ចប់ការប្រកួត។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole