បាល់ទាត់អន្តរជាតិ
Brighton បំបែកកំណត់ត្រាឈ្នះ Chelsea ជាលើកដំបូង ក្នុងប្រវត្តិនៃការប្រកួតលីគ
កាលពីការប្រកួតម្សិលមិញនេះក្លឹប Brighton បានយកឈ្នះក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល 4 ទល់នឹង 1 ដែលនេះជាជ័យជំនះលើកដំបូងបំផុតក្នុងវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរក្នុងក្របខណ្ឌ Premier League ដោយការប្រកួតកន្លងមកក្លឹប Brighton មិនដែលឈ្នះតោខៀវឡើយ ពោលគឺមានតែស្មើ និងចាញ់តែប៉ុណ្ណោះ។
លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Graham Potter ស្ថិតក្នុងចំណាត់ថ្នាក់លេខ 5 នៃតារាង Premier League ខណៈដែល Brighton បានឡើងមកឈរនៅលេខរៀងទី 7។ ដូចគ្នានេះដែរ 2 នៅក្នុងចំណោម 4 គ្រាប់របស់ Brighton ជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងពីសំណាក់កីឡាកររបស់ក្លឹបតោខៀវ។
យ៉ាងណាមិញនៅប្រកួតបន្ទាប់របស់ក្លឹបតោខៀវ Chelsea នឹងត្រូវជួបជាមួយ Dinamo Zagreb ក្នុងក្របខ័ណ្ឌ UEFA Champions League នៅថ្ងៃពុធសប្ដាហ៍ក្រោយ មុនពេលទទួលស្វាគមន៍ភ្ញៀវ Arsenal ដែលជាក្រុមខ្លាំងកំពុងឈរនៅកំពូលតារាង Premier League។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់