បាល់ទាត់អន្តរជាតិ
Paul Pogba នឹងខកខានការប្រកួត World Cup នៅកាតា
អ្នកនាង Rafaela Pimenta ដែលជាភ្នាក់ងាររបស់ Paul Pogba បានបង្ហើបថា ខ្សែបម្រើរបស់ក្លឹប Juventus រូបនេះនឹងខកខានការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដោយសារមានបញ្ហារបួសជង្គង់។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំ Paul Pogba បានចាកចេញពីក្លឹបបិសាចក្រហម Manchester United ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅកន្លងទៅ ដោយវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់ Juventus វិញ។
ខ្សែបម្រើរូបនេះមិនបានបង្ហាញខ្លួនក្នុងប្រកួតផ្លូវការណ៍សូម្បីតែមួយប្រកួតសម្រាប់ក្លឹប Juventus គិតចាប់តាំងពីការត្រឡប់មកវិញរបស់គាត់ ហើយត្រូវបង្ខំចិត្តធ្វើការវះកាត់របួសជង្គង់កាលពីខែកញ្ញាកន្លងទៅ។ ក្រោយពីការវះកាត់បានមួយរយៈ Paul Pogba បានបង្ហោះសារបង្ហាញពីស្ថានភាពវិជ្ជមានរបស់ខ្លួន ដែលជាសញ្ញាបង្ហាញថា គាត់អាចលេងឲ្យក្រុមជម្រើសជាតិបារាំងបាននៅក្នុងព្រឹត្តិការណ៍ World Cup។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការត្រួតពិនិត្យសុខភាពកាលពីម្សិលមិញ និងថ្ងៃនេះនៅ Torino ភ្នាក់ងាររបស់ Paul Pogba បានច្រានចោលពីលទ្ធភាពនៃការបង្ហាញខ្លួនរបស់គាត់នៅលើទីលាន ដោយអះអាងថា ខ្សែបម្រើរូបនេះនៅតែត្រូវការពេលវេលាជាច្រើនទៀត សម្រាប់ការជាសះស្បើយពីការវះកាត់របស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង