បាល់ទាត់អន្តរជាតិ
Cristiano Ronaldo រៀនធ្វើស្តាយបង្វិលបាល់ 360 ដឺក្រេ តាម Antony (មានវីដេអូ)
ស្ដាយនៃការបង្វិលបាល់ 360 ដឺក្រេ ត្រូវបានគេចាត់ទុកថា ជាស្តាយប្រចាំត្រកូលរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Antony ហើយថ្មីៗនេះ តារាឆ្នើម Cristiano Ronaldo បានព្យាយាមរៀនធ្វើស្តាយនោះតាមទៀតផង។
កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលបច្ចុប្បន្នមានវ័យ 37 ឆ្នាំ បានព្យាយាមធ្វើស្ដាយបង្វិលបាល់ 360 ដឺក្រេរបស់ Antony នៅពេលចេញមកកម្ដៅសាច់ដុំមុនប្រកួតជាមួយក្លឹបញញួរធំ West Ham នៅ Old Trafford កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ យ៉ាងណា Cristiano Ronaldo មិនអាចធ្វើបានដូច Antony ឡើយ ដោយបាល់បានឃ្លាតចេញពីជើងរបស់គាត់។
Antony បានប្រើប្រាស់ក្បាច់បង្វិលបាល់ 360 ដឺក្រេជាច្រើនដង ពេលដែលគាត់នៅក្លឹបចាស់របស់ខ្លួន AFC Ajax ហើយត្រូវគេឃើញគាត់ប្រើស្ដាយនេះជាថ្មីម្ដងទៀត ក្នុងកំឡុងពេលដែលក្លឹបបិសាចក្រហមប្រកួតជាមួយ Sheriff ក្នុងពានរង្វាន់ Europa League។
ទស្សនាវីអូដែល Cristiano Ronaldo រៀនប្រើស្ដាយ 360 ដឺក្រេខាងក្រោម៖
ប្រភព: Thesun