បាល់ទាត់អន្តរជាតិ
Sergio Aguero លើកឡើងថា Declan Rice មានសមត្ថភាពស្មើគ្នាជាមួយ Busquets និង Casemiro
អតីតវីរបុរសរបស់ក្លឹប Manchester City លោក Sergio Aguero បានបង្ហាញពីការសាទរចំពោះក្លឹបតោខៀវ Chelsea ដែលចង់ចុះហត្ថលេខាលើ Declan Rice ហើយថែមទាំងបានលើកឡើងថា ខ្សែបម្រើរូបនេះស្ថិតក្នុងកម្រិតស្មើគ្នាជាមួយនឹង Sergio Busquets របស់ Barcelona និង Casemiro របស់ក្លឹបបិសាចក្រហម Manchester United។
លើសពីនេះទៅទៀត Sergio Aguero ក៏បាននិយាយផងដែរថា Declan Rice គឺជាចំណុចខ្លាំងមួយនៃក្រុមតោកំណាចអង់គ្លេស សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតាផងដែរ។
ជាការពិតណាស់ ខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice បានក្លាយជាកីឡាករដ៏លេចធ្លោរបំផុតនៅក្នុងប្រទេសរបស់ខ្លួន និងជាកីឡាករដែលបង្ហាញខ្លួនបានជាប់លាប់បំផុតក្នុងក្របខ័ណ្ឌ Premier League។ ដូចគ្នានេះដែរ Declan Rice ក៏ជាកីឡាករដែលជាប់ក្នុងជម្រើសជាតិអង់គ្លេសរយៈពេល 4 ឆ្នាំជាប់ៗគ្នាទៀតផង ដោយលេងបានសរុប 34 ប្រកួត ចាប់តាំងពីឆ្នាំ 2019 មក។
និយាយទាក់ទងនឹង Declan Rice អតីតខ្សែប្រយុទ្ធឆ្នើម Sergio Aguero បានប្រាប់ទៅកាន់ Stake ថា៖ “សម្រាប់ខ្ញុំ គាត់ជាកីឡាករដ៏អស្ចារ្យ ហើយស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងខ្សែបម្រើល្អបំផុតដូចជា Busquets, Rodri និង Casemiro”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur