បាល់ទាត់អន្តរជាតិ
Declan Rice អះអាងថា ក្រុមរបស់ខ្លួននៅតែមានឱកាសឈ្នះពាន Premier League រដូវកាលនេះ!!!
ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Declan Rice បានលើកឡើងថា ពួកគេនៅតែមានឱកាសឈ្នះពាន Premier League នៅរដូវកាលនេះ។ យ៉ាងណាមិញ បច្ចុប្បន្នសម្រាប់តារាងលីគ Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខ 2 ដែលមាន 71 ពិន្ទុស្មើគ្នាជាមួយ Liverpool។
ក្លឹបកាំភ្លើងធំ Arsenal បានចាញ់ Aston Villa កាលពីម្សិលមិញនេះ ក្នុងលទ្ធផល 2-0 ដែលធ្វើឲ្យពួកគេខកខានឱកាសឡើងទៅកាន់តំណែងកំពូលតារាង និងធ្វើឲ្យ Manchester City មកឈរនៅចំណាត់ថ្នាក់លេខ 1 វិញ។ ជាមួយនឹងការប្រកួតចំនួន 5 ដែលនៅសល់មុនបិទបញ្ចប់រដូវកាល ប្រសិនបើក្រុមកំពូលទាំង 3 (Man City, Liverpool, Arsenal) ឈ្នះទាំងអស់ដូចគ្នា នោះ Man City នឹងក្លាយជាម្ចាស់ពានលីគ ហើយ Arsenal បានត្រឹមជាជើងឯករងដូចកាលពីឆ្នាំមុនប៉ុណ្ណោះ។
ទោះជាយ៉ាងណា Rice ដែលជាខ្សែបម្រើកណ្ដាលឆ្នើមមួយរូបរបស់ Arsenal បាននិយាយថា៖ “វាមិនទាន់ចប់ទេ។ យើងស្ថិតក្នុងស្ថានភាពមួយដែលល្អមិននឹកស្មានដល់។ យើងនៅតែត្រៀមខ្លួន យើងនៅតែផ្តោតយ៉ាងពេញលេញលើអ្វីដែលយើងចង់ធ្វើ និងអ្វីដែលយើងអាចសម្រេចបាន។ នៅក្នុងក្របខណ្ឌ Premier League នៅតែមានការប្រែប្រួល។ អ្វីៗក៏អាចកើតឡើង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur