បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Juventus ចង់បាន Eden Hazard របស់ Real Madrid
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus គឺជាក្រុមមួយក្នុងចំណោមក្រុមពីរផ្សេងទៀត ដែលមានការចាប់អារម្មណ៍លើតារាឆ្នើមរបស់ Real Madrid កីឡាករ Eden Hazard សម្រាប់ការផ្ទេរនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ (នេះបើយោងតាម Fichajes បានចុះផ្សាយ)។
យ៉ាងណាមិញកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ហាក់ដូចជាមានទម្រង់លេងមិនសូវល្អ និងមិនសូវបានបង្ហាញសមត្ថភាពបានទៀងទាត់ឡើយ ចាប់តាំងពីបានចុះហត្ថលេខាផ្ទេរមក Real Madrid នៅរដូវក្តៅឆ្នាំ 2019។ ខ្សែប្រយុទ្ធស្លាប Eden Hazard បានស៊ុតបញ្ចូលទីត្រឹមតែ 7 គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួនត្រឹមតែ 11 លើកប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួនសរុប 72 ប្រកួត។
Juventus, Aston Villa និង Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងពេញចិត្តនឹងការចុះហត្ថលេខាលើកីឡាករវ័យ 31 ឆ្នាំរូបនេះ។ ដោយសារតែអាយុរបស់គាត់ និងការធ្លាក់ចុះនៃទម្រង់លេង វាពិបាកណាស់ក្នុងការស្រមៃថា Eden Hazard នឹងអាចលក់បានតម្លៃថ្លៃ រឺអាចនឹងបន្តកុងត្រាថ្មីនៅ Santiago Bernabeu។ ដូច្នេះហើយ ក្លឹបអធិរាជស Real Madrid នឹងលក់គាត់ចេញ ជាជាងការទុកឲ្យ Hazard នៅដោយមិនបានលេង រហូតដល់ថ្ងៃផុតកុងត្រា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or