បាល់ទាត់អន្តរជាតិ
Eden Hazard ជួបជាមួយក្មេងប្រុសរើសបាល់ដែលគាត់ធ្លាប់ទាត់មួយជើង កាលពី 11 ឆ្នាំមុន
អតីតកីឡាករឆ្នើម Eden Hazard បានជួបគ្នាជាមួយក្មេងប្រុសរើសបាល់ម្នាក់ ដែលគាត់ធ្លាប់បានទាត់មួយជើងកាលពី 11 ឆ្នាំមុន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup។ វីរបុរសរបស់ក្លឹបតោខៀវ Chelsea រូបនេះ បានថតរូបជាមួយក្មេងប្រុសរូបនោះដែលមានឈ្មោះថា Charlie Morgan។
យ៉ាងណាមិញ អតីតក្មេងប្រុសដែលធ្លាប់រើសបាល់ Charlie Morgan បច្ចុប្បន្ន គឺជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈ Vodka ដ៏ល្បីឈ្មោះបំផុតមួយ។ គេបានដឹងថា រយៈពេល 2 ឆ្នាំ ក្រោយពេលឧប្បត្តិហេតុដែល Eden Hazard ទាត់គាត់នោះ Morgan និងមិត្តភក្ដិជិតស្និទ្ធិកាលពីកុមារភាពរបស់គាត់ Jackson Quinn បានរួមគ្នាបង្កើតក្រុមហ៊ុនដែលល្បីដល់សព្វថ្ងៃឈ្មោះ AU Vodka។
កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard បានផុសរូបថតជាមួយ Morgan និងសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “រឿងដ៏ល្អមួយបន្ទាប់ពីចូលនិវត្តន៍ គឺការចាប់ដៃជាមួយមិត្តចាស់”។ គួររំលឹកផងដែរថា ក្នុងឆ្នាំ 2013 ក្លឹបតោខៀវ Chelsea បានប៉ះជាមួយ Swansea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ League Cup ប៉ុន្តែពេលដែល Swansea នាំមុខតោខៀវ 2-0 Charlie Morgan ដែលជាក្មេងរើសបាល់នៅកីឡដ្ឋាន Liberty បានព្យាយាមជួយស៊ីម៉ោងឲ្យក្រុមដែលខ្លួនគាំទ្រ ដែលជាដើមហេតុធ្វើឲ្យ Hazard ខឹង និងទាត់គាត់។
ប្រភព: Talksport
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!