បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Alejandro Balde ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញ ជំនួសកីឡាករដែលរបួស
ខ្សែការពារឆ្វេងវ័យជំទង់ Alejandro Balde របស់ក្លឹប Barcelona គឺជាកីឡាករចុងក្រោយដែលត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ដើម្បីជំនួសកន្លែងរបស់ Jose Luis Gaya ដែលបានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់។
យ៉ាងណាមិញ Alejandro Balde មានឈ្មោះនៅជាមួយក្រុមជម្រើសជាតិអាយុក្រោម 21 ឆ្នាំ (U-21) ដែលគ្រោងនឹងជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិជប៉ុន ប៉ុន្តែឥឡូវនេះត្រូវបានផ្លាស់ប្ដូរឲ្យមកលេងជាមួយឈុតធំជំនួសវិញ។
Alejandro Balde កំពុងស្ថិតក្នុងក្ដីស្រមៃដ៏អស្ចារ្យក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ដោយគាត់បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ Barcelona និងទទួលបានទំនុកចិត្តពីគ្រូបង្វឹកលោក Xavier Hernandez ថែមទៀតផង។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតរហូតដល់ 14 ដងនៅរដូវកាលនេះ ដែលស្ទើរតែរុញច្រាន Jordi Alba ឲ្យអស់ឱកាសលេងទាំងស្រុងទៅហើយ។
កាន់តែពិសេសពេលនេះ គាត់បានក្លាយជាកីឡាករវ័យក្មេងមួយរូបដែលត្រូវបានលោក Luis Enrique កោះហៅឲ្យចូលលេងនៅព្រឹត្តិការណ៍ World Cup ដ៏អស្ចារ្យសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!