បាល់ទាត់អន្តរជាតិ
Cristiano Ronaldo បានបង្ហាញពីទម្រង់លេងធ្លាក់ចុះ ចាប់តាំងពីការចាកចេញពី Real Madrid មកម្ល៉េះ ដែលផ្ទុយស្រឡះពី Benzema
ចាប់តាំងពីការចាកចេញពី Real Madrid មក តារាឆ្នើម Cristiano Ronaldo បានស្ថិតក្នុងខ្សែកោងចុះក្រោមមួយ ដែលផ្ទុយពីខ្សែប្រយុទ្ធដែលជាមិត្តយល់ចិត្តរបស់ខ្លួនគឺ Karim Benzema។
Cristiano Ronaldo បានធ្វើការសម្រេចចិត្តរបស់ខ្លួនមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុង Kyiv កាលពីឆ្នាំ 2018 សម្រាប់ការចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid។ គាត់ជឿជាក់ថា នៅពេលនោះការសម្រេចចិត្តរបស់គាត់ គឺជាការសម្រេចចិត្តដ៏ល្អបំផុត។
ផ្ទុយស្រឡះពីរឿងទាំងអស់នោះ ពេលនេះ Cristiano Ronaldo បានផ្ទេរមកអតីតក្លឹបចាស់របស់ខ្លួន Manchester United ខណៈដែលក្លឹបកំពុងស្ថិតនៅចំណាត់ថ្នាក់ដុនដាបខ្លាំង ដោយឈរនៅលេខរៀងទី 7 នៃតារាង PL ហើយក៏ទើបតែនឹងធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League ក្រោមថ្វីជើងរបស់ Atletico Madrid។
លើសពីនេះទៅទៀត សូម្បីតែអតីតមិត្តរួមក្រុមរបស់គាត់ គឺលោក Rio Ferdinand ក៏បានស្តីបន្ទោសគាត់ចំពោះទម្រង់លេង និងការមិនស្ដាប់តាមការណែនាំរបស់គ្រូបង្វឹកផងដែរ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ21 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur