Connect with us

បាល់ទាត់អន្តរជាតិ

កូស្ដារីកា បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្រោយ​ឈ្នះ​ជប៉ុន 1-0

Published

on

ក្រុម​ជម្រើស​ជាតិ​សាមូរ៉ៃ​ជប៉ុន​បាន​បាត់បង់​ឱកាស​ទទួល​បាន 6 ពិន្ទុ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​តំណែង​លេខ 1 ក្នុង​ពូល E បន្ទាប់​ពី​ពួកគេ​បាន​ចាញ់​កូស្តារីកា 1-0 ក្នុង​ការ​ប្រកួត​លើ​ទីពីរ​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ដែល​បញ្ចប់​ទៅ​មុន​នេះ​បន្តិច។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ជប៉ុន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​ពូល E តាម​ពី​ក្រោយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ខណៈ​កូស្តារីកា ឈរ​នៅ​លេខ​រៀង​ទី 3 ដែល​មាន 3 ពិន្ទុ​ស្មើ​ជាមួយ​ជប៉ុន​ដែរ។ ស្ថាន​ភាព​របស់​ជប៉ុន​នៅ​ពេល​នេះ​មិន​សូវ​ល្អ​ឡើយ ព្រោះ​ប្រកួត​ក្រោយ​ពួក​គេ​ត្រូវ​ជួប​ជា​មួយ​អេស្ប៉ាញ​ដែល​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង។

ដោយ​ឡែក​ក្រុម​ជម្រើស​ជាតិ​កូស្ដារីកា ដែល​ដឹកនាំ​ដោយ​លោក Fernando Suarez នៅ​មាន​ក្ដី​សង្ឃឹម​ដើម្បី​អាច​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុងក្រោយ ប្រសិន​បើ​នៅ​ប្រកួត​បន្ទាប់​ពួក​គេ​អាច​យក​ឈ្នះ​អាឡឺម៉ង់ ហើយ​ជប៉ុន ចាញ់ រឺ​ស្មើ​អេស្ប៉ាញ។

ប្រភព: Sportsmole

Trending

Exit mobile version