បាល់ទាត់អន្តរជាតិ
Sergio Ramos លើកឡើងថា គាត់នឹងត្រឡប់ទៅកាន់ទម្រង់លេងជាខ្សែការពារកំពូលដូចពីមុន!!!
ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ជឿជាក់ថា គាត់នៅមានពេល 4 រឺ 5 ឆ្នាំទៀត សម្រាប់ការឈរនៅកម្រិតកំពូលនៃបាល់ទាត់ក្នុងនាមជាខ្សែការពារដ៏ល្អបំផុតម្នាក់ បើទោះបីជាគាត់មានបញ្ហារបួស ក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយ Paris Saint-Germain ក៏ដោយ។
កីឡាករចាស់វស្សាវ័យ 36 ឆ្នាំរូបនេះបានចូលរួមជាមួយ PSG បន្ទាប់ពីការចាកចេញពី Real Madrid ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅឆ្នាំមុន ហើយគាត់ក៏មានបញ្ហារបួសមិនស្រាកស្រាន្តចាប់តាំងពីពេលនោះមក។
នៅក្នុងបទសម្ភាសន៍ជាមួយអតីតកីឡាករបាល់ទាត់បារាំង Ludovic Giuly ដែលកំពុងធ្វើការឲ្យ Amazon Prime France ខ្សែការពារ Sergio Ramos បានបញ្ជាក់យ៉ាងច្បាស់ ដោយគាត់ជឿជាក់ថា គាត់នៅតែអាចត្រឡប់ទៅកាន់ភាពជាខ្សែការពារនៅកម្រិតកំពូលដូចកាលពីមុន។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa