បាល់ទាត់អន្តរជាតិ
FIFA ចេញសេចក្ដីប្រកាសពីគ្រាប់បាល់ដែលសង្ស័យរវាង Cristiano Ronaldo និង Bruno Fernandes
FIFA បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា Cristiano Ronaldo មិនបានជាប់ទាក់ទង រឺមិនមែនជាម្ចាស់គ្រាប់បាល់បើកឆាករបស់ព័រទុយហ្គាល់ ក្នុងជ័យជម្នះ 2-0 ទៅលើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះនោះទេ។
នៅក្នុងការប្រកួតនោះខ្សែបម្រើឆ្នើម Bruno Fernandes បានបញ្ជូនបាល់ទៅឲ្យ Cristiano Ronaldo ហើយបាល់នោះក៏បានចូលទី ដោយកាយវិការរបស់ Cristiano Ronaldo នៅពេលនោះ គឺព្យាយាមលោតតែត ហើយមើលទៅដូចជាប៉ះនឹងក្បាលរបស់គាត់បន្តិចដែរ។
យ៉ាងណាគ្រាប់បាល់ត្រូវបានផ្ដល់ទៅឲ្យ Bruno Fernandes ព្រោះអាជ្ញាកណ្ដាលឃើញថា មិនមានការតែតបន្ថែមដើម្បីបញ្ចូលទីនោះឡើយ។ គណៈកម្មាបច្ចេកទេសរបស់ FIFA បាននិយាយបន្ទាប់ពីការប្រកួតថា ពួកគេនឹងពិនិត្យមើលឡើងវិញម្តងទៀត ដើម្បីសម្រេចការផ្ដល់គ្រាប់បាល់ទៅឲ្យកីឡាកររូបណា។
ម្សិលមិញ FIFA បានចេញសេចក្តីថ្លែងការណ៍មួយផ្អែកលើទិន្នន័យរបស់ Adidas ដោយបញ្ជាក់ថា បាល់មិនបានប៉ះក្បាល Cristiano Ronaldo នោះទេ ហើយគ្រាប់បាល់នោះពិតជារបស់មិត្តរួមក្រុមគាត់មែន។ សេចក្តីថ្លែងការណ៍ បានសរសេរថា៖ “នៅក្នុងការប្រកួតរវាងព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ, ដោយប្រើប្រាស់បច្ចេកវិទ្យា Connected Ball Technology ដែលមាននៅក្នុង Al Rihla Official Match Ball របស់ Adidas យើងអាចបង្ហាញយ៉ាងច្បាស់ថា Cristiano Ronaldo មិនមានទំនាក់ទំនងជាមួយគ្រាប់បាល់បើកឆាកក្នុងការប្រកួតនោះទេ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!