បាល់ទាត់អន្តរជាតិ
Gana Gueye និង Koulibaly ប្រាប់ថា ក្រុមជម្រើសជាតិសេណេហ្គាល់របស់ពួកគេមិនខ្លាចអង់គ្លេសឡើយ
តារាឆ្នើមរបស់ក្រុមជម្រើសជាតិសេណេហ្គាល់ Idrissa Gana Gueye និង Kalidou Koulibaly បាននិយាយព្រមានដល់ក្រុមតោកំណាចអង់គ្លេស មុនពេលពួកគេត្រូវជួបគ្នាក្នុងការប្រកួត FIFA World Cup វគ្គ 16 ចុងក្រោយនៅថ្ងៃទី 5 ខែធ្នូនេះ។
យ៉ាងណាមិញខ្សែបម្រើ Gana Gueye បាននិយាយថា សេណេហ្គាល់កំពុងធ្វើដំណើរទៅមុខដោយគ្មានដែនកំណត់ និងមិនអាចបញ្ឈប់បាន ខណៈដែល Koulibaly ក៏បានលើកឡើងដែរថា ក្រុមជម្រើសជាតិរបស់ខ្លួន មិនខ្លាចញញើតនឹងអ្វីមួយនោះឡើយ។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិសេណេហ្គាល់ បានឡើងមកកាន់វគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអេក្វាឌ័រ ដោយបានទទួលចំណាត់ថ្នាក់លេខ 2 ក្នុងពូល A។ ដូចគ្នានេះដែរ ក្រុមជម្រើសជាតិអង់គ្លេសបានឡើងមកកាន់វគ្គ 16 ក្រុមចុងក្រោយ ក្រោយឈ្នះក្រុមជម្រើសជាតិវេលស៍ ហើយក្លាយជាក្រុមកំពូលតារាងក្នុងពូល B។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក