Connect with us

បាល់ទាត់អន្តរជាតិ

FIFA ចេញ​សេចក្ដី​ប្រកាស​ពី​គ្រាប់​បាល់​ដែល​សង្ស័យ​រវាង Cristiano Ronaldo និង Bruno Fernandes

Published

on

FIFA បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា Cristiano Ronaldo មិន​បាន​ជាប់​ទាក់ទង រឺ​មិន​មែន​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​របស់​ព័រទុយហ្គាល់ ក្នុង​ជ័យ​ជម្នះ 2-0 ទៅ​លើ​​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​នោះ​ទេ។

នៅ​ក្នុង​ការ​ប្រកួត​នោះ​ខ្សែបម្រើ​ឆ្នើម Bruno Fernandes បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Cristiano Ronaldo ហើយ​បាល់នោះ​ក៏​បាន​ចូល​ទី ដោយ​កាយ​វិការ​របស់ Cristiano Ronaldo នៅ​ពេល​នោះ គឺ​ព្យាយាម​លោត​តែត ហើយ​មើល​ទៅ​ដូច​ជា​ប៉ះ​នឹង​ក្បាល​របស់​គាត់​បន្តិច​ដែរ។

យ៉ាង​ណា​គ្រាប់​បាល់​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ Bruno Fernandes ព្រោះ​អាជ្ញា​កណ្ដាល​ឃើញ​ថា មិន​មាន​ការ​តែត​បន្ថែម​ដើម្បី​បញ្ចូលទី​នោះ​ឡើយ។ គណៈកម្មា​បច្ចេកទេស​របស់ FIFA បាន​និយាយ​​បន្ទាប់​ពី​ការ​ប្រកួត​ថា ពួក​គេ​នឹង​ពិនិត្យ​មើល​​ឡើង​វិញ​ម្តង​ទៀត ដើម្បី​សម្រេច​ការ​ផ្ដល់​គ្រាប់​បាល់​ទៅ​ឲ្យ​កីឡាករ​រូប​ណា។

ម្សិលមិញ FIFA បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផ្អែក​លើ​ទិន្នន័យ​របស់ Adidas ដោយ​បញ្ជាក់​ថា បាល់​មិន​បាន​ប៉ះ​ក្បាល Cristiano Ronaldo នោះ​ទេ ហើយ​គ្រាប់បាល់​នោះ​ពិត​ជា​របស់​មិត្ត​រួម​ក្រុម​គាត់​មែន។ សេចក្តី​ថ្លែង​ការណ៍ បាន​សរសេរ​ថា៖ “នៅ​ក្នុង​ការ​ប្រកួត​រវាង​ព័រទុយហ្គាល់ និង​អ៊ុយរូហ្គាយ, ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា Connected Ball Technology ដែល​មាន​នៅ​ក្នុង Al Rihla Official Match Ball របស់ Adidas យើង​អាច​បង្ហាញ​យ៉ាង​ច្បាស់​ថា Cristiano Ronaldo មិនមាន​ទំនាក់​ទំនង​ជាមួយ​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ការ​ប្រកួត​នោះ​ទេ”។

ប្រភព: Sportskeeda

Trending

Exit mobile version