បាល់ទាត់អន្តរជាតិ
របួសរបស់ Neymar អាចនឹងអូសបន្លាយរហូតដល់ជិតបញ្ចប់ World Cup
តារាឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar Jr ត្រូវបានគេរាយការណ៍ថា អាចនឹងខកខានការប្រកួត World Cup 2022 ស្ទើរតែទាំងស្រុង ខណៈដែលរបួសកជើងរបស់គាត់ គឺធ្ងន់ធ្ងរជាងការរពឹងទុក។
ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះបានរងរបួស ក្នុងការប្រកួតបើកឆាកពូល G របស់ប្រេស៊ីល ទល់នឹងស៊ែប៊ី។ ក្រោយមកទៀត Neymar បានខកខានក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិស្វីស ដែលជាប្រកួតបន្ទាប់របស់ពួកគេ។ យ៉ាងណាពេលនោះប្រេស៊ីលបានទទួលជ័យជម្នះ 1-0 ទៅលើស្វីសផងដែរ។
កាលពីសប្តាហ៍មុន វេជ្ជបណ្ឌិតរបស់កក្រុមជម្រើសជាតិប្រេស៊ីល Rodrigo Lasmar បានបង្ហាញថា Neymar បានរងរបួសសរសៃពួរនៅក្រោយកជើងស្តាំ រួមជាមួយនឹងជម្ងឺឆ្អឹងតូចមួយផងដែរ ហើយកីឡាកររបស់ក្លឹប Paris Saint-Germain រូបនេះនឹងខកខានការប្រកួតចុងក្រោយក្នុងវគ្គចែកពូលរបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិកាមេរូននៅថ្ងៃនេះផងដែរ។ ដូចគ្នានេះដែរ គ្រូបង្វឹកលោក Tite បានបញ្ជាក់ថា Neymar នឹងជាសះស្បើយទាន់ពេលវេលា ដើម្បីបន្តបេសកកម្មក្នុងការប្រកួតនៅប្រទេសកាតា។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពី The Mirror បានឲ្យដឹងថា របួសរបស់ Neymar គឺធ្ងន់ធ្ងរជាងការរំពឹងទុក ហើយធ្វើឲ្យគាត់ខកខានការប្រកួតដែលនៅសល់ទាំងអស់ទៀតផង។ របាយការណ៍ដដែលនេះដែរបានបន្ថែមថា ស្ថានភាពដែល Neymar កំពុងជួបប្រទះ គឺតម្រូវឲ្យសម្រាកពីលើទីលានរហូតដល់ 3 សប្តាហ៍ ដែលមានន័យថា គាត់អាចចូលលេងបាន ប្រសិនបើប្រេស៊ីលឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip