បាល់ទាត់អន្តរជាតិ
Neymar កំពុងចាប់អារម្មណ៍លើជំនាញវាយកូនហ្គោល
តារាឆ្នើម Neymar Jr ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Al-Hilal និងក្រុមជម្រើសជាតិប្រេស៊ីល កំពុងជាសះស្បើយពីរបួសធ្ងន់ធ្ងររបស់គាត់ជាបណ្ដើរៗហើយ។ ជាមួយការសម្រាកពីបាល់ទាត់ដោយសាររបួសនោះ Neymar មានពេលវេលាទំនេរច្រើន ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តសាកល្បង និងចាប់អារម្មណ៍លើការលេងវាយកូនហ្គោល។
Neymar បានទៅទស្សនាទីក្រុង Abu Dhabi ដែលជារដ្ឋធានីប្រទេសអារ៉ាប់រួម ដើម្បីលេងកីឡាវាយកូនហ្គោល។ គាត់បានផុសរូបថតរបស់ខ្លួន និងវីដេអូមួយចំនួនពាក់ព័ន្ធនឹងការរៀនវាយកូនហ្គោលនេះនៅលើ Instagram របស់គាត់ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា កីឡាករឆ្នើមរូបនេះកំពុងចាប់អារម្មណ៍ខ្លាំងលើកីឡាករមួយផ្សេងទៀតដែលក្រៅពីបាល់ទាត់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក