បាល់ទាត់អន្តរជាតិ
វីរបុរសរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ជឿជាក់ថា Jamal Musiala នឹងស្នងតំណែងរបស់ Lionel Messi
អតីតប្រធានក្រុមដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ជាមួយអាឡឺម៉ង់លោក Lothar Matthaus ជឿជាក់ថា តារាបាល់ទាត់វ័យក្មេងរបស់អាឡឺម៉ង់ Jamal Musiala អាចនឹងឈានដល់កម្រិតល្អដូចកីឡាករឆ្នើម Lionel Messi នាពេលអនាគត។
យ៉ាងណាមិញ Jamal Musiala ដែលបច្ចុប្បន្នមានវ័យ 19 ឆ្នាំត្រូវបានគេចាត់ទុកថា ជាកីឡាករវ័យក្មេងដ៏ល្អបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ខ្សែបម្រើប្រយុទ្ធ Jamal Musiala បានបង្ហាញជាមួយនឹងទម្រង់លេងដ៏ល្អគួរឲ្យចាប់អារម្មណ៍បំផុត។
ទោះបីជាកើតនៅប្រទេសអាឡឺម៉ង់ក៏ដោយ Musiala បានធំធាត់ឡើងនៅទីក្រុងឡុងដ៍ ហើយជាយុវជនរបស់ក្លឹបតោខៀវ Chelsea មុនពេលចូលរួមជាមួយ Bayern Munich ក្នុងឆ្នាំ 2019។ លោក Matthaus ដែលជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់បាននិយាយពី Jamal Musiala ថា “ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់គាត់ (Jamal Musiala) តាំងពី 2 ឆ្នាំមុន នៅពេលដែលគាត់បានមកលេងនៅអាឡឺម៉ង់ជាលើកដំបូង។… ខ្ញុំស្រឡញ់ស្តាយនៃការលេងបាល់ទាត់របស់គាត់ ហើយខ្ញុំស្រឡាញ់ចរិតរបស់គាត់។ គាត់អាចនឹងក្លាយជា Messi នាពេលអនាគត គាត់ពិតជាអស្ចារ្យណាស់។ នៅពេលដែល Messi មានអាយុ 18 ឆ្នាំ ខ្ញុំបានជួបគាត់ជាលើកដំបូង នៅពេលដែលគាត់លេងតទល់ជាមួយហុងគ្រី (ពេលនោះ Matthaus ជាគ្រូបង្វឹករបស់ហុងគ្រី) Messi បានទទួលកាតក្រហមក្រោយលេងបាន 40 វិនាទី។ Lionel Messi បង្ហាញខ្លួននៅលើទីលាន ហើយព្យាយាមបង្ហាញថាគាត់ស្រឡាញ់បាល់ទាត់ គាត់មានចំណង់ចំណូលចិត្តចំពោះបាល់ទាត់ខ្លាំងណាស់ ហើយ Musiala ក៏ដូចគ្នាដែរ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!