បាល់ទាត់អន្តរជាតិ
Memphis Depay ត្រៀមចាកចេញពី Barcelona ខណៈដែល Arsenal និង Newcastle កំពុងតាមចែចង់
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay របស់ក្លឹប FC Barcelona អាចនឹងផ្ទេរចេញនារដូវក្ដៅខាងមុខនេះ ខណៈដែលកុងត្រារបស់គាត់ដែលនៅសល់ មានត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹប Barcelona។
កាសែត The Sun បានរាយការណ៍ថា មានក្លឹបមួយចំនួននៅអង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះផងដែរ ដែលមានដូចជា ក្លឹបកាំភ្លើងធំ Arsenal, Everton, Newcastle និងក្លឹបយក្សនៅអ៊ីតាលី Juventus។
យ៉ាងណាមិញខ្សែប្រយុទ្ធពាក់លេខ 9 Memphis Depay បានបាត់បង់ឱកាស ក្នុងការបង្ហាញខ្លួនជាជម្រើស 11 នាក់ដំបូង បន្ទាប់ពីមានវត្តមានរបស់ខ្សែប្រយុទ្ធថ្មី Pierre-Emerick Aubameyang ដែលគ្រូបង្វឹកលោក Xavi Hernandez ប្រៀបធៀបទៅនឹងកាដូរដែលទេវតាប្រទានឲ្យគាត់។
ដោយឡែកក្នុងការបង្ហាញខ្លួន 21 ប្រកួតនៅរដូវកាលនេះជាមួយក្លឹប Barcelona ខ្សែប្រយុទ្ធ Memphis Depay រកបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង។
ប្រភព: Barcauniversal
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip